CamNews

ភាពយន្ត 

ផលិតកម្មរ៉ក់ ក្រុងពាលីរឿងថ្មី "ឱ.!កូនសម្លាញ់"

ភ្នំពេញ៖ បន្ទាប់ពីចេញ ថតយ៉ាងមមាញឹក នូវខ្សែភាពយន្តភាគមួយ មានចំណងជើងថា "ទឹកចិត្ត ប្រពន្ធ" ដែល នឹង ត្រូវចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ CTN ខាងមុខនេះ ផលិតកម្មរ៉ក់ បាន រៀបចំពិធីក្រុងពាលី រឿងថ្មីមួយ ទៀត នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ នេះ មានចំណង ជើងថា "ឱ.!កូនសម្លាញ់" មានចំនួន៥០ភាគ ដោយ មានការចូលរួម ពីសំណាក់តារាសម្ដែង និង ក្រុមការងារថត ជាច្រើននាក់ ។

ខ្សែភាពយន្តភាគថ្មី ដែលផលិតកម្មរ៉ក់ បានប្រគល់ការងារ ទៅក្រុមផលិតកម្ម មហាហង្ស ជាអ្នក ចាត់ចែងថត ទាំង ស្រុងនេះ តំណែងតួឯកស្រី ត្រូវបានទៅលើ តារាសម្ដែងវ័យក្មេង សំឡេង ពីរោះ ពូកែធ្វើឫកម្ញ៉ិកម្ញ៉ក់ កញ្ញា ភិន សុដាលីស និងតួឯកប្រុស ត្រូវបានទៅលើ តារាសម្ដែង លឹម ជាឡាយ ខណៈដែលតារា ទាំងពីរដួងនេះ មិនធ្លាប់ សម្ដែង ប៉ះជាមួយគ្នានោះទេ កាលពីពេល កន្លងមក ទោះជាពួកគេ គ្រងតំណែងតួឯករៀងៗខ្លួន ជាច្រើនរឿងមក ហើយក្ដី។

លោក អ៊ិន សុភិន អ្នកនិពន្ធរឿង "ឱ.!កូនសម្លាញ់" បានថ្លែងឲ្យដឹងថា ក្រោយពីបាន ទទួល ជោគ ជ័យ ក្នុងការ ថតរឿង ជាបន្តបន្ទាប់ ដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN រួចមក ក្រុម ការងាររបស់លោក បានសម្រុកថត រឿងថ្មី ជាហូរហែ មានទាំងនៅក្នុងប្រទេស និងនៅក្រៅ ប្រទេស។ រឿង"ឱ.!កូនសម្លាញ់" នឹងត្រៀមចេញថត នៅខែក្រោយនេះ ទោះបីជា យើងកំពុងតែ ថតពីរទៅបីរឿង ក្នុងពេលតែមួយក៏ដោយ តែបានចែកពេលវេលាគ្នា រួចរាល់អស់ហើយ ពោល មិនមានជាបញ្ហាអ្វីនោះទេ។

លោក អ៊ិន សុភិន បញ្ជាក់ទៀតថា ខ្សែភាពយន្តនេះ លោកធានាថា ពិតជាខុសប្លែក ពីភាពយន្ត ដទៃ ព្រោះមាន ចំណុចអប់រំ ច្រើនក្នុងគ្រួសារ កម្សត់តាំងពីដើម រហូតដល់ចប់ និងចង់បញ្ជាក់ ឲ្យទស្សនិកជនដឹងថា ទោះបីជា ឪពុកម្ដាយមានកំហុស ឬជួបប្រទះការលំបាក ធ្ងន់ធ្ងរយ៉ាង ណា ក្ដី ក៏កូនប្រុសស្រី នៅតែជាកូនកតញ្ញូ ប្រព្រឹត្ត អំពើល្អ ដើម្បីតមស្នងសងគុណ និងបានទទួល អំរែកគ្រួសារមួយ ជំនួសឪពុកម្ដាយវិញដែរ ដែលអាចឆ្លុះបញ្ចាំង ពីជីវិតរស់នៅពិត របស់មនុស្ស ក្នុង សង្គមបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ លោក អ៊ិន សុភិន បានបន្ថែមថា រហូតមកដល់ពាក់កណ្ដាល ឆ្នាំ២០១៤ នេះ ក្រុមការងាររបស់ លោក បានសម្រុកថតរឿង រហូតដល់ទៅ៥ រឿងឯណោះ ដើម្បីបំពេញ សេច ក្ដីត្រូវការ ទីផ្សារភាពយន្ត ក៏ដូចជា ស្ថានីយទូរទស្សន៍ CTN ដែលកំពុងចាក់ផ្សាយ រាល់ថ្ងៃនេះ ។ ក្នុងនាមលោកជាអ្នកនិពន្ធ និងគ្រប់គ្រងការផលិត លោកតែងតែគិត ពីគុណភាពនៃរឿងជាចំបង ក្នុងនោះមានទាំងបច្ចេកទេសថត សំឡេង ការជ្រើសរើសតួសម្ដែង ពេលវេលា ដើម្បីឲ្យទទួល បានជោគជ័យ និងការគាំទ្រពីទស្សនិកជន។

សូមបញ្ជាក់ថា ភាពយន្តថ្មីរឿង "ឱ.!កូនសម្លាញ់" ចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួង មានដូចជា កញ្ញា ភិន សុដាលីស លោក លឹម ជាឡាយ លោក ភឹម ដារ៉ាវិបុល កញ្ញា ហូ ដាណេ លោក ស្រេន វុធថា កញ្ញា ជុំ រចនាពេជ្រ ហៅ Baby កញ្ញា សឿន ផានផាភួង លោក ហម ឈរ៉ា លោក ហង្ស សំបើមសកិ្ត លោក ជា សំណាង អ្នកនាង ប៉ែន សុផានី កញ្ញា ម៉ិច ម៉ារីកា លោក អូន ឧស្សាហ៍ លោក លឹម រដ្ឋា និងតារាល្បីៗប្រុសស្រី ជាច្រើន ដួងទៀត ។ 

រឿង "ឱ.!កូនសម្លាញ់" ត្រូវបានអ្នកនិពន្ធខាងលើ បង្ហើបឲ្យដឹងថា នឹងគ្រោងចំណាយ អស់ថវិកា ប្រមាណជា ១០ម៉ឺន ដុល្លារ ក្នុងការរៀបចំថតទាំងមូល ជាពិសេសតួសម្ដែង ខណៈដែលផលិត កម្មកំពុង តែជ្រើសរើសតួសម្ដែង ជាច្រើន ដើម្បី ថតរឿងក្រោយៗ បន្តទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star singer actor actress movie khmer star rock production