អ្នកស្រី Karen McMartin រស់នៅ Ayrhire, ប្រទេសអង់គ្លេស ដែលសព្វថ្ងៃកំពុងតែពពោះបាន
ចំនួន 25 សប្តាហ៍។ រឿងដែលចម្លែកនោះ នៅលើផ្ទៃពោះរបស់នាង មានលេចចេញ រូបមុខ
មនុស្សដ៏អាថ៌កំបាំងមួយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺរូបមុខមនុស្សនេះ មានគ្រប់លក្ខណៈ
ទាំងអស់ ពោលគឺ មានទាំង ភ្នែក ច្រមុះ មាត់...
អ្នកស្រី Karen បានឲ្យដឹងថា ផ្ទៃពោះចម្លែករបស់អ្នកស្រី បានលេចចេញពេលដែលអ្នកស្រី
កំពុងអង្គុយលេងជាមួយមនុស្សមួយចំនួនទៀត នៅឯហាង Salon សក់ និងនិយាយអំពីការ
ពពោះ។ អ្នកណាៗ ក៏ចូលចិត្ត ស្ទាបអង្អែលផ្ទៃពោះធំរបស់នាង។ ពេលនោះស្រាប់តែ ម្ចាស់
ហាងចូលមក ហើយស្រែកថា: "អូព្រះអើយ! ខ្ញុំបានឃើញមុខមាត់មនុស្សនៅលើពោះរបស់
នាង" ហើយមនុស្សដទៃផ្សេងទៀត ក៏មានការភ្ញាក់ផ្អើលពីមុខមនុស្ស ដែលលេចចេញនៅ
លើពោះរបស់អ្នកស្រី Karen ដែរ។
លោក Monan, អាយុ 45 ឆ្នាំ ជាម្ចាស់ហាង Salon Kazmark បានរៀបរាប់ថា: "ពេលនោះ ខ្ញុំបាន
ឃើញអ្នកស្រី Karen កំពុងអង្គុយលើកៅអី ជាមួយមនុស្សដទៃផ្សេងទៀត។ ក្រោយមក Karen
ងើបឈរឡើង ហើយខ្ញុំបានឃើញមុខកូនក្មេង នៅលើពោះរបស់នាង។ ពិតជាមិនគួរឲ្យជឿ! "។
ប្តីប្រពន្ធ Karen ពិតជាមានការភ្ញាក់ផ្អើលណាស់ ចំពោះរឿងនេះ។ អ្នកស្រី Karen បាននិយាយ
បន្ថែម: "រឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ ខ្ញុំពិតជាពិបាកជឿណាស់ថា មានរូបមុខមនុស្សលេច
ចេញយ៉ាងច្បាស់ដូច្នេះ នៅលើពោះរបស់ខ្ញុំ"។
នេះគឺជាលើកទីពីរ ដែលអ្នកស្រី Karen ពពោះ ពីរនាក់ប្តីប្រពន្ធនេះបានមានកូនស្រីម្នាក់ហើយ
អាយុ 2 ឆ្នាំ មានឈ្មោះថា Chloe។ ពួកគេកំពុងរង់ចាំ ការប្រសូត្រចេញមកនៃកូនទីពីរនេះ។
គ្រូពេទ្យ Carol Cooper បានឲ្យដឹងថា រូបផ្ទៃមុខនេះ គឺជាស្លាកស្នាម ដែលបណ្តាលមកពីការ
ដែលអ្នកស្រី ធ្លាប់ពាក់ក្រវិល នៅម្តុំផ្ចិតនេះ៕
ដោយ៖ សិលា
ប្រភព៖ K14