CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ MH-370 ពិតជាបានធ្លាក់នៅ សមុទ្រ ឥណ្ឌា ភាគខាងត្បូង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិន ហួរ ដែលទើបតែបានចេញផ្សាយ យប់មិញនេះ អោយដឹងថា យន្តហោះ MH-370 ពិតជាបានធ្លាក់ នៅ សមុទ្រ ឥណ្ឌា ភាគខាងត្បូង និងបានសម្លាប់ជីវិតមនុស្ស ក្នុងយន្តហោះទាំងអស់  នេះបើតាម សម្តី   លោក Najib Raza នាយករដ្ឋមន្ត្រី   ម៉ាឡេស៊ី ថ្លែងបញ្ជាក់នៅយប់ថ្ងៃ ច័ន្ទ ទី២៤ ខែមីនា ឆ្នាំ ២០១៤ ។

លោកបានមានប្រសាសន៌បន្តថា “ដោយ ក្តីសោកស្តាយ ជាទីបំផុត ដែលខ្ញុំត្រូវប្រកាសជូនដំ ណឹង ថា យន្តហោះនេះ បានបញ្ចប់ដំណើរ ក្នុងមហាសមុទ្រឥណ្ឌា” !ថ្លែងនៅក្នុងសន្និសីទកាសែតលោក នាយករដ្ឋមន្ត្រី បានគូស    បញ្ជាក់បន្ថែមថា គ្មានអ្វីគួរឱ្យសង្ស័យទេ ហើយក៏គ្មានអ្នករួច ពីសេចក្តី ស្លាប់ ដែរ  ។ ក្រុមគ្រួសារអ្នកដំណើរទាំង ២៣៩នាក់ ស្លាប់ក្នុងគ្រោះថ្នាក់នោះ ត្រូវបានជូនដំណឹង តាមរយៈសារទូរស័ព្ទ។

ប្រភពបន្តអោយដឹងថា​​​​    ក្រុមគ្រួសាររបស់អ្នកដំណើរនៅក្នុងទីក្រុង ប៉េកាំងថា «ក្រុមការងារបាន​បញ្ជាក់ថា មនុស្សទាំងអស់នៅលើយន្តហោះ  បានបាត់បង់ជីវិតហើយ។ គួរបញ្ជាក់ថា សេចក្តី ប្រ កាស   របស់ លោក   Razak ពឹងផ្អែកទៅលើការវិភាគព័ត៌មានរបស់ផ្កាយរណប ដែលបញ្ជូន មក ដោយ យន្តហោះរ   បស់ផ្កាយរណប នៃចក្រភពអង់គ្លេស ដែលមានឈ្មោះថា Inmarsat និងការ ស៊ើបអង្កេតហេតុការណ៍គ្រោះថ្នាក់ របស់អាកាសចរណ៍អង់គ្លេសដែលមានឈ្មោះថា Branch ។

លោកបាន   បញ្ជាក់យ៉ាងច្បាស់ថា ទីតាំង   របស់យន្តហោះចុង   ក្រោយបំផុត ស្ថិតនៅតំបន់ភាគ កណ្តាល នៃមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដែលស្ថិតនៅឆ្ងាយពីតំបន់ដីគោកនានា ។ជាមួយគ្នា នេះ ដែរ លោកបានទទូចសុំឲ្យអ្នករាយការណ៍ សម្តែងការគោរពចំពោះសាច់ញាតិជនរងគ្រោះ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា  លោក  បានលើកឡើងថា សម្រាប់ក្រុម គ្រួសារជនរងគ្រោះ ការបាត់ដំណឹងយន្តហោះ     ជារឿងដែលសោកសៅបំផុត ទៅហើយ មិនតែប៉ុណ្ណោះលោកដឹងថា ព័ត៌មាននេះកាន់តែពិបាកទទួលយកជាងមុនទៅទៀត។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់ លោក Razak បានធ្វើឡើងបន្ទាប់ពី ខាងក្រុមអាកាសចរណ៍ បានបញ្ជូនសារ ទៅកាន់សាច់ ញាតិ របស់ ជនរងគ្រោះថា «សូមសម្តែងការសោកស្តាយក្រៃលែង ដែលក្រុមការងារបានសន្និដ្ឋានឃើញ ថា យន្តហោះ MH370 បានបាត់ដំណឹង ហើយគ្មានអ្នកណាម្នាក់នៅលើយន្តហោះ នៅរស់រានមាន ជីវិតឡើយ ។ ក្នុងសេចក្តីរាយការណ៍បានបញ្ជាក់ ពីការទួញសោក របស់សាច់ញាតិ ជនរងគ្រោះ នៅលើយន្តហោះ ក្នុងទីក្រុងប៉េកាំង។ ស្ត្រីម្នាក់បានដើរចេញពីសន្និសិទសារព័ត៌មាន ដោយការ យំ សោកសៅបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ុនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States