CamNews

ព័ត៌មានជាតិ 

សម្លាប់ស្ដ្រីម្នាក់ ក្នុងផ្ទះសំណាក់អប្សរា មាស សង្ស័យជាស្នាដៃ មិត្ដប្រុស

ភ្នំពេញ ៖ សពស្ដ្រីម្នាក់ ត្រូវបានអ្នករៀប ចំបន្ទប់នៃផ្ទះសំណាក់អប្សរាមាស ដែលមាន ទីតាំងស្ថិត នៅភូមិប៉ប្រក ខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញ ដេកស្លាប់នៅលើគ្រែ ដោយមានស្នាមចងក ជាប់ នឹងក្បាលគ្រែ កាលពីវេលាម៉ោង១២ និង៤៥នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៤ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អាជ្ញា ធរ និងសមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋជា ច្រើននាក់ទៅចោមរោមមើល ។

ចំពោះករណីការស្លាប់របស់ស្ដ្រីរងគ្រោះ រូបនេះ បើទោះបីសមត្ថកិច្ចជំនាញបច្ចេក ទេសនៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែន ជ័យ មិនទាន់បានបកស្រាយនិងបញ្ជាក់ជា ផ្លូវការថា ជាអំពើអត្ដឃាតឬអំពើឃាតកម្ម ក៏ដោយ នោះ ប៉ុន្ដែប្រជាពលរដ្ឋ ដែលចោម រោមមើលទិដ្ឋភាពខាងលើនេះ សង្ស័យថា ជារឿងឃាតកម្ម ពីព្រោះ សពស្ដ្រី រងគ្រោះ ដេកស្លាប់នៅលើគ្រែ ដោយមានខ្សែចងក ភ្ជាប់ទៅនឹងក្បាលគ្រែ ដូច្នេះបើជនរងគ្រោះ ពិតជាចងក ធ្វើអត្ដឃាតមែននោះ មិនមែន ក្នុងរូបភាពចងកបែបនេះឡើយ ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើត ហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះអាចត្រូវ ជនដៃដល់ជាបុរសម្នាក់ សម្លាប់ រួចហើយ យករបស់ស្ដ្រីរងគ្រោះទៅចងភ្ជាប់នឹងក្បាល គ្រែ មុនពេលរត់គេចខ្លួន ។

ប្រភពព័ត៌មានពីបុគ្គលិកផ្ទះសំណាក់បាន ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ស្ដ្រីរងគ្រោះនិងបុរស ម្នាក់ ទៀត បានបើកម៉ូតូ ពាក់ស្លាកលេខ កណ ១-៣៤៣៣ ចូលទៅ ដេកនៅក្នុងផ្ទះសំណាក់អប្សរាមាសនេះ។

លុះពេលវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៤ បុរសដែលចូល ដេកក្នុងបន្ទប់ជាមួយ ស្ដ្រីរងគ្រោះ នោះបាន ចេញមកក្រៅ ហើយប្រាប់បុគ្គលិកផ្ទះសំណាក់ និងសន្ដិសុខថា សុំចេញទៅក្រៅ ដើម្បីទិញអី ហូប រួចនឹងបង់លុយបន្ដ ដើម្បីស្នាក់នៅ តទៅទៀត។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីបុរស រូបនោះបានចេញពីផ្ទះសំណាក់ និងមិនឃើញ បង់លុយបន្ដការស្នាក់នៅ ទៀតនោះ បុគ្គលិក របស់ផ្ទះសំណាក់ក៏បានបើកទ្វារចូលទៅរៀប ចំពីព្រោះដល់ម៉ោងផុតកំណត់ ស្រាប់តែប្រ ទះឃើញ សពស្ដ្រីរងគ្រោះដេកស្លាប់លើគ្រែ តែម្ដង ។

ក្រោយពីទទួលបានព័ត៌មាន នៃការប្រទះ ឃើញសពស្ដ្រីរងគ្រោះរូបនេះ កម្លាំងនគរ បាលបច្ចេកទេស ខណ្ឌ ពោធិ៍សែនជ័យនិងនគរ បាលមូលដ្ឋាន បានចុះទៅពិនិត្យសាកសពស្ដ្រី រងគ្រោះ ដើម្បីរកឃើញថា ជាអំពើ អត្ដឃាត ឬជាអំពើឃាតកម្ម ។

ជុំវិញការស្លាប់របស់ជនរងគ្រោះ អធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ មិនទាន់អាច បញ្ជាក់ ពីមូលហេតុនៅ ឡើយនោះទេ ខណៈដែលនគរបាលជំនាញ របស់លោកកំពុងធ្វើកោសល្យវិច័យ សួរនាំ សាច់ញាតិសាក្សីថា ការស្លាប់របស់ជនរង គ្រោះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ដ្រី រងគ្រោះឈ្មោះយ៉ាំង សុភី ហៅស្រីម៉ៅ អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោក ឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែល មានប្ដីឈ្មោះប៉ែន បូរី អាយុ៤៥ឆ្នាំ ជាអ្នករត់ តាក់ស៊ី ។

តាមនគរបាលមូលដ្ឋាន សាច់ញាតិស្ដ្រីរង គ្រោះអះអាងថា នាងបានបាត់ពីផ្ទះអស់រយៈ ពេល២ថ្ងៃមកហើយ ស្រាប់តែនៅរសៀល ថ្ងៃទី៣១ ខែតុលា នេះ ក៏ទទួលទូរស័ព្ទពីការ ស្លាប់របស់នាងតែម្ដង ។

ប្រភពព័ត៌មានមួយទៀតនៅកន្លែងកើត ហេតុ បានឱ្យដឹងផងដែរថា បុរសដែលមក ស្នាក់នៅជាមួយស្ដ្រីរងគ្រោះ នៅក្នុងផ្ទះសំ ណាក់មួយនេះ គឺជាសាច់ញាតិរបស់នាងប៉ុន្ដែ យ៉ាងណានោះ ស្ថិតក្រោមការស្រាវជ្រាវនិង ស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់ពីសមត្ថកិច្ច ជំនាញ ។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យរួច មក សពស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រ គល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យ តាម ប្រពៃណី ។
នៅកន្លែងកើតហេតុនោះ គេបានឃើញ វត្ដមានប្ដី និងក្រុមគ្រួសារមកមើលនិងចាំ ទទួលយកសពស្ដ្រី រងគ្រោះទៅ ធ្វើបុណ្យតាម ប្រពៃណី ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh