ភាពយន្ត៖ Trailer នៃខ្សែភាពយន្តដែលមានឈ្មោះថា Zero Dark Thirty  ដែលនិយាយ
រៀបរាប់ពីដំណើរស្វែងរកមេឧក្រិដ្ឋជន    គឺលោក  Osama  bin  Laden  ត្រូវបានចេញ
ផ្សាយជាផ្លូវការហើយ  នៅតាមបណ្តាគេហទំព័រមួយចំនួន ក៏ដូចជា គេហទំព័រវីដេអូដ៏ល្បី
 Youtubeផងដែរ។
គួរបញ្ជាក់ផងដែរថា  ខ្សែភាពយន្តមួយនេះត្រូវបានដឹកនាំដោយ  Kathryn Bigelow  ដែលនឹងត្រូវ
ចេញផ្សាយនាខែធ្នូខាងមុខនេះ  បន្ទាប់ពីមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗ   មួយចំនួន
ដែលមានដូចជា ៖ Jessica Chastain, Chris Pratt, Kyle Chandler នឹង  Joel Edgerton  ផងដែរ ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា  ខ្សែភាពយន្តមួយនេះ គឺនិយាយ
ពីដំណើរបេសកម្មរបស់ក្រុម Navy Seal Team 6 ក្នុងការតាមប្រមាញ់  ក៏ដូចជាតាមសម្លាប់មេភេវ
ករប្រឆាំងមនុស្សជាតិគឺលោក Osama bin Laden ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមប្រិយមិត្ត
ទស្សនិកជនទាំងអស់គ្នា ចុចទស្សនាតាមដានវីដេអូ Trailer ខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ fox19