CamNews

តារា 

ការប្រលងបវរកញ្ញាចក្រវាឡ ២០១៣ នឹងមិនមានការស្លៀក Bikini ទេ

ថ្មីៗនេះ អ្នកតំណាងកម្មវិធីប្រលងបវរកញ្ញាចក្រវាឡ អ្នកនាង Julia Morley បានចេញមក
ប្រកាស ដំណឹងដ៏គួរអោយភ្ញាក់ផ្អើលមួយ គឺការប្រលងបវកញ្ញាចក្រវាឡឆ្នាំ ២០១៣ នឹង
មិនមានវគ្គ ស្លៀកពាក់ឈុតប៊ីគិនីឡើយ ។

ហេតុផលដែលបណ្តាលអោយ មានការសំរេចចិត្តបែបនេះ គឺព្រោះតែទីតាំង នៃការប្រកួត
បវរកញ្ញាចក្រវាឡឆ្នាំនេះ គឺធ្វើឡើងនៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ។ ដោយសារតែ
ទំនៀមទំលាប់ និង សាសនារបស់ប្រទេសឥណ្ឌូនេស៊ី មានការប្រកាន់ច្រើន ទៅនឹងភាព
ស៊ិចស៊ីសំរាប់នារី ដូចនេះហើយ ទើបកម្មវិធី ត្រូវដកវិញ្ញាសារនេះចេញ ។



ខាង BTC កំពុងតែស្វែករកសំលៀកបំពាក់ និង វិញ្ញាសារថ្មីមកដាក់ជំនួសវិញ អោយសម
ត្រូវជាមួយនឹង ដែនសមុទ្រកោះបាលី ដែលលឺមកថា បវរកញ្ញាដែលបានចូលរួម នឹងត្រូវ
ស្លៀកសារុង ប្រពៃណីរបស់ប្រទេស ឥណ្ឌូនេស៊ី ជំនួសការស្លៀកប៊ីគិនីវិញ ។

គួរបញ្ជាក់ផងដែរថា ការប្រលងបវរកញ្ញចក្រវាឡឆ្នាំ ២០១៣ នឹងត្រូវធ្វើឡើងនៅខែ កញ្ញា
ឆ្នាំ ២០១៣ នៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ដែលមានបេក្ខនារីចូលរួមប្រមាណ ១៣៧
ប្រទេស ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss univers star entertainment