CamNews

តារា 

Britney Spears និង T.O.P ត្រូវបានគេបោះឆ្នោតថា ជាតារាដែលសិចស៊ីជាងគេប្រចាំ ២០១៣ ដោយ Fuse TV

Britney Spears ត្រូវបានគេដាក់ឈ្មោះអោយថា​ ជាតារាព្រះនាងនៃចំរៀង Pop របស់អាមេរិច
តាំងតែពីយូរណាស់មកហើយ នាងក៏តែងតែមានស្ទីលសិចស៊ី តាំងតែពីដើមមកផងដែរ ។ រីឯ
T.O.P កំលោះសង្ហារបស់ KPOP សមាជិកក្រុម Big Bang ក៏តែងតែទទួលបានការកោតសរសើរ
អំពីស្ទីលសំលៀកបំពាក់របស់គេផងដែរ ។



ថ្មីៗនេះ តារាចំរៀងទាំង ២ នាក់នេះ ត្រូវបានទស្សនិកជន បោះឆ្នោតតាមរយៈទូរទស្សន៍ Fuse
ថាជាតារាចំរៀង ដែលសិចស៊ីជាងគេប្រចាំឆ្នាំ ។ បើយោងទៅតាមលទ្ធផលពី Fuse បានអោយ
ដឹងថា TOP បានប្រកួតយកសន្លឹងឆ្នោត ជាមួយនិងតារាល្បីៗ ១៥ នាក់ទៀតដែលមានដូចជា
Harry Styles, Justin Bieber, Justin Timberlake,Adam Levine, Jay Z ជាដើម ។

សំលេងឆ្នោតក្នុងរយៈពេល ១ ខែមានរហូតដល់ទៅ ១,៥ លានសំលេង ដោយលទ្ធផលបាន
ប្រកាសកាលពីថ្ងៃទី ១៤ នៅអាមេរិចដោយ TOP ជាប់ជាតារាប្រុសដែលសិចស៊ីជាងគេប្រចាំ
ឆ្នាំ​ ២០១៣ ចំណែកខាងនារីគឺបានទៅលើ Birtney Spears ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ fuse 


Tags: kpop star group band idol big bang top birtney spears