ព័ត៌មានកំសាន្ត ៖ តារាចម្រៀង G-Dragon បានបង្ហាញនៅការទទួលខុសត្រូវរបស់ខ្លួននិង ភាពយូរអង្វែងដែលគាត់បានប្រគល់ជូនទៅលផលិតកម្ម YG Entertainment អស់រយៈពេលដែលយូរណាស់មកហើយ ។
ជាការពិតណាស់ ក្រុមតារាចម្រៀងដ៍ល្បីប្រចាំប្រទេសកូរ៉េ គឹក្រុម Big Bang ដែលមានសមាជិកក្រុមចំនួន ៥ នាក់ ពួកគេបានធ្វើការចែករំលែកភាពស្មោះត្រង់ទៅលើការងារ ការចុះឈ្មោះធ្វើជាទាហាន និងធ្វើការលះបង់កម្លាំងកាយចិត្តយ៉ាងច្រើន ជូនទៅផលិតកម្ម YG Entertainment ថែមទៀតផង ។
ក្រៅពីប្រធានបទដែលមានគួរឲ្យចាប់អារម្មណ៍ជាច្រើន តារាចម្រៀង G-Dragon ដែលជាសមាជិកម្នាក់នៅក្នុងក្រុម Big Bang បាននិយាយអំពីពាក្យពិតរបស់លោកទៅកាន់ផលិតកម្ម YG Entertainment ថា "ខ្ញុំបានចូលមកក្នុងផលិតកម្ម YG Entertainment នេះតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ហើយខ្ញុំបានធ្វើការនៅទៅនេះតាំងពីពេលនោះមក ជាមួយនិងអ្នកទាំងអស់គ្នាដែលនៅទីនេះ មានមនុស្សជាច្រើននៅក្នុង YG ក៍បានស្គាល់ខ្ញុំមិនតិចដែរ ហើយនៅទីនេះហាក់បីដូចជាផ្ទះទី ២ របស់ខ្ញុំ ហើយខ្ញុំក៍មិនដែលមានចិត្តចង់ចាកចេញទៅណាដែរ " ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop