ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃ ៣០ កន្លងទៅនេះ អោយដឹងថា បេក្ខភាពសាក សពត្រីបាឡែនយក្ស មានទម្ងន់ដល់ទៅ ៨០ តោន នោះ អាចនឹងមានករណីផ្ទុះឡើង ជាក់ជាមិន ខាន ។
ខណៈបានដេកស្លាប់ អណ្តែតលើផ្ទៃសាគរ នាឆ្នេរសមុទ្រ ប្រទេសកាណាដា ស្របពេលដែលក្លិន ស្អុយ បានសាយភាយ ជាខ្លាំងនោះ អាជ្ញាធរ ប្រចាំតំបន់ បានគូសបញ្ជាក់អោយដឹងថា វាអាចនឹង ផ្ទុះឡើង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈ ជាតិហ្គាស មេតាន ដែលមាននៅក្នុងខ្លួនបាឡែន យក្សមួយក្បាលនេះ កើនឡើងជាខ្លាំង ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បេក្ខភាព បាឡែនយក្សមួយក្បាលនេះ វា អាចមានទម្ងន់ដល់ទៅ ៨០ តោន ឯណោះ ខណៈវាមានប្រវែង ដល់ទៅ ២៦ ម៉ែត្រ ឯណោះ ។ស្រប ពេលដែលបានអណ្តែត បានជាប់ទើរ ទៅនឹងទីប្រជុំជន នៃក្រុងជាប់មាត់សមុទ្រ ប្រទេសកាណាដា អាជ្ញាធរ ប្រចាំតំបន់ ក៏កំពុងតែរិះរក នូវវិធីសាស្រ្ត ក៏ដូចជា ដំណោះស្រាយ ដ៏ល្អជាទីបំផុត ក្នុងការ កំចាត់សាកសព បាឡែនយក្ស មួយក្បាលនេះ ស្របពេលដែល ការអះអាង បានលើកឡើងអោយ ដឹងថា បើសិនជាវាផ្ទុះមែននោះ ក្លិនស្អុយរបស់វា ពិតជា មិនដឹងថា ជះឥទ្ធិពលអាក្រក់ ដល់ហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន ប្រចាំតំបន់ យ៉ាងណានោះទេ ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដាន ទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ