CamNews

តន្រ្តី 

Chen (EXO) និង Jonghyun ចេញបទថ្មីរួមគ្នា ជាលើកដំបូង (វីដេអូខាងក្នុង)

កាលពីម្សិលមិញ SM The Ballad ក្រុមចំរៀង ចំរុះរបស់ ផលិតកម្ម SM បានចេញបទ ទីមួយនៃ Vol ទី ២ របស់ខ្លួន ដែលច្រៀងដោយ Jonghyun និង​ Taeyoen ដែលមានចំណង ជើងថា​ " Breath " ។



ថ្ងៃនេះ Jonghyun បានត្រឡប់ មកវិញ ជាមួយនិង សិស្សប្អូន Chen មកពីក្រុម EXO ក្នុងបទថ្មីដែល មានចំណងជើងថា " A Day Without You " ។ បទនេះ និយាយអំពី បុរសម្នាក់ ដែលបានបែកបាក់ ស្នេហារួច ហើយមានអារម្មណ៍ ថាមានសេរីភាព តែតាមពិត នៅក្នុងខ្លួន គឺឈឺខ្លាំងណាស់ ។ 



មិនត្រឹមតែ ប៉ុណ្ណោះថ្ងៃនេះ បទ Breath ២ ភាសាទៀត ក៏បានចេញមកដែរ ដោយភាសាចិនច្រៀង ដោយ Chen (EXO) និង Zhang Li Yin ចំណែកជប៉ុន ច្រៀងដោយ Changmin (TVXQ) និង Krystal មកពីក្រុម F(x) ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer jonghyun shinee exo chen sm