CamNews

ប្លែកៗ 

Camera 360 បានធ្វើឲ្យ ជនជាតិវៀតណាម មួយគ្រួសារ អត់បានដេកអស់មួយយប់

តាមប្រភពព័ត៌មានពីគេហទំព័រវៀតណាមមួយ ដែលបានបានចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹង
ថា មានក្រុមគ្រួសារមួយគ្រួសារ រស់នៅក្រុង Hai Phong ប្រទេសវៀតណាម បានភ័យស្លន់
ស្លោរ ភ្នែកនៅកញ្ចឹង ក ខានដេកខានពួន អស់ពេញមួយយប់ ដោយសារតែខ្លាចខ្មោច ដែល
បានថត និងឃើញ នៅក្នុងស្មាតហ្វូនរបស់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២ រសៀល ថ្ងៃទី ២២ ខែកក្កដា ដែលទើបតែ
កន្លងទៅថ្មីៗនេះ។ នៅពេលវេលានោះ ម្តាយវ័យក្មេងម្នាក់មានឈ្មោះថា Dinh Thi Duong អាយុ
២២ ឆ្នាំ ដែលមានទម្លាប់ថតរូបតាមស្មាតហ្វូន បង្ហោះចែករំលែកតាម ហ្វេសប៊ុក បានថតរូបកូន
តូចរបស់ខ្លួន ដើម្បីបង្ហោះ ក្នុងហ្វេសប៊ុកលេង។​ មួយសន្លឹកដំបូង នាងបានឃើញ មានស្រមោល
អ្វីមួយចម្លែក (មិនសូវច្បាស់) នៅក្នុងរូប នាងក៏លុបចោលវិញ។

លុះដល់ថតបានពីរ បីសន្លឹកទៀត ស្រាប់តែនាងបានឃើញ មានស្រមោលមនុស្សស្រីម្នាក់ ពាក់
រ៉ូបស សក់ខ្មៅវែង មុខគួរឲ្យភ័យខ្លាច ក្នុងរូបថតដែលនាងបានថតនោះ។ ពេលនោះ Thi Duong
បានស្រែកភ័យស្លន់ស្លោរយ៉ាងខ្លាំង ហើយក៏បានយករូបថតនោះឲ្យប្តីរបស់ខ្លួនមើល។ បុរសជាប្តី
នោះ បន្ទាប់ពីបានឃើញរូបនោះហើយ ក៏មានអារម្មណ៍ភ័យមិនចាញ់នឹងប្រពន្ធរបស់ខ្លួនដែរ រួម
ទាំងក្មួយ អាយុ ១១ និង ១២ ឆ្នាំ ពីរនាក់ នៅក្បែរនោះ ក៏សុទ្ធតែភ័យខ្លាចខ្មោច ភ្នែកនៅកញ្ចឹង ក
ទាំងអស់គ្នា មិនដឹងកំពុងតែមានរឿងអ្វីកើតឡើងក្នុងគ្រួសាររបស់ខ្លួននោះទេ។

រូបភាពខ្មោច (Camera 360) ដែលធ្វើឲ្យគ្រួសារ Thi Duong ខានដេកមួយយប់

តាមសំដីរៀបរាប់របស់ Thi Duong បានឲ្យដឹងថា មុននេះជាងមួយខែ នាងបានទៅទិញទូរស័ព្ទ
មួយ ជាមួយក្មួយប្រុសរបស់ខ្លួន ដែលឆ្នាំនេះ រៀនថ្នាក់ទី ១២។ ដោយសារឃើញក្មួយប្រុសរបស់
ខ្លួន យល់ដឹងពីខាងបច្ចេកវិទ្យាច្រើនជាង តាមពឹងឲ្យគេ ដោនឡូត Applications ថ្មីៗមួយចំនួនឲ្យ
ពេលនោះក្មួយប្រុសនាងក៏បានណែនាំ និងដោនឡូត កម្មវិធីថតរូបមួយឲ្យ ដោយនិយាយប្រាប់
នាងថា ថតរូបតាមកម្មវិធីនេះ មានអ្វីលេងច្រើន និងថតរូបចេញមកស្អាតជាង ថតរូបតាមកម្មវិធី
ថតរូបដែលមានស្រាប់នៅលើស្មាតហ្វូន។ នាងបានបន្តថា នាងតែងតែថតរូបតាមកម្មវិធីនោះ ជា
រឿយៗ ប៉ុន្តែមិនមានឃើញអ្វីចម្លែកទេ។ ដោយសារតែថតរូបចេញមក ស្តាយដដែលៗ នាងក៏បាន
ចុច iCon ថ្មី ដែលមានរូបផ្កាយ នៅកណ្តាលអេក្រង់ ក្នុងបំណងចង់ប្តូរស្តាយនៃរូបភាព ក៏ស្រាប់តែ
លេច ចេញរូបខ្មោច ដែលធ្វើឲ្យគ្រួសារនាងទាំងមូលភ័យស្លន់ស្លោរ យ៉ាងខ្លាំង។

ស្មាតហ្វូនដែល នាង Thi Duong ប្រើថតរូប

ព្រោះតែមិនបានដឹងបច្ចេកវិទ្យាសព្វថ្ងៃមានការរីកចំរើនខ្លាំង (ដែលអ្វីៗក៏សឹងតែធ្វើបានស្ទើរតែ
ទាំងអស់) ទើបធ្វើឲ្យគ្រួសារខាងលើមានការភ័យស្លន់ស្លោរ រហូតដល់ដេកមិនលក់អស់មួយ
យប់។ តាមពិតទៅ រូបខ្មោចដែលថតជាប់នៅក្នុងរូបភាព ដែលគ្រួសារនាង Thi Duong ភ័យខ្លាច
នោះ គឺជារូបភាពដែលថតបាន តាមកម្មវិធី Camera 360 តែប៉ុណ្ណោះ វាមិនមែនជារូបខ្មោចពិត
ប្រាកដអ្វីនោះឡើយ៕

ដោយ៖ សិលា


Tags: camera 360 vietnamese family afraid ghost unbelievable strange