កូរ៉េ៖ នាង Yuri សមាជិកក្រុម តារាចម្រៀងស្រីដ៏ល្បីល្បាញ របស់កូរ៉េខាងត្បូង និងលោក Oh Seung hwan ជាកីឡាករ baseball បានជួបគ្នា ដែលដោយចៃដន្យ កាលពីឆ្នាំមុន ក្នុងព្រឹត្តិការណ៍ «SM Entertainment» ក្រោយមកអ្នកទាំង២ ក៏លួចណាត់ជួបគ្នាយ៉ាងលាក់លៀម ដើម្បីគេចចេញពី ភ្នែកទស្សនិកជន ជាបន្តបន្ទាប់ ។
នេះបើតាមការចេញផ្សាយ ពី Channelnewsasia នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៥ ។ បើយោងតាមអ្នកគ្រប់គ្រង ទូទៅ SM Entertainment បានអះអាងកាលពីថ្ងៃចន្ទនេះថា សមាជិកក្រុមតារាចម្រៀងស្រី Girls 'Generation នាង Yuri បានណាត់ជួបមិត្តប្រុស ដែលជាកីឡាករ baseball ក្រុម Hanshin Tigers របស់ប្រទេសកូរ៉េខាងត្បូង គឺលោក Oh Seung hwan យ៉ាងស្ងៀមស្ងាត់ កាលពីពេលថ្មីៗនេះ ។
នាង Yuri ជាសមាជិកថ្មី របស់ក្រុម Girls 'Generation ថែមទាំងមានទស្សនិកជនជាច្រើន បានទទួលស្គាល់ថា នាងកំពុងមានស្នេហាជាលើកដំបូង។ មិត្តរួមក្រុមនាង រួមមានៈនាង Tiffany,នាង Taeyeon, នាង Sooyoung និងនាង Yoona ក៏បានបង្ហាញ ពីក្ដីរីករាយចំពោះ ស្នេហារវាងនាង Yuri និងលោក Oh Seung hwan ដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល