CamNews

តារា 

ប្រាក់ ផា​ខន លេច​ឮ​ដំ​ណឹង​ថា មាន​ស្រ្តី​វ័យ​កណ្ដាល​ម្នាក់​ចិញ្ចឹម

(ភ្នំពេញ)៖ តារាសម្ដែងប្រុស​ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញបង្គួរ​ក្នុងសិល្បៈ លោក ប្រាក់ ផា​ខន ដែលបានប្រឡូកក្នុងអាជីព​អ្នកសម្ដែង រាបសិបឆ្នាំមកហើយ និងមានអ្នកស្គាល់លោកច្រើន​ តែងតែលេចមុខក្នុងការសម្ដែង បទចម្រៀងឲ្យផលិតកម្មសាន់ដេ និងផលិតកម្មភាពយន្តផ្សេងៗជាច្រើនទៀត ។ លោក ប្រាក់ ផា​ខន ភាគច្រើនសម្ដែងតែជាតួចិត្តអាក្រក់​ ដែលស៊ីនឹងទម្រង់​មុខរបស់លោក​បែរកាចៗ ។

​ក្រៅពីអាជីពជាតារាសម្ដែងលោក ប្រាក់ ផា​ខន ក៏មានហាងកាត់សក់បុរសមួយកន្លែង នៅជិតសន្ធរម៉ុក ដែលជាមុខរបរប្រចាំឆ្នាំរបស់លោក​ រាប់ឆ្នាំមកហើយ តែមិនជាធំដុំទេ ព្រោះមុខរបរកាត់សក់ បានត្រឹមរស់ស្រួល មិនអាចធ្វើអ្នកមានអ្នកបានបានឡើយ ។ ថ្វីដ្បិតតែលោក ប្រាក់ ផា​ខន ចូលសិល្បៈច្រើនឆ្នាំ កេរ្តិ៍ឈ្មោះមិនសូវល្បីល្បាញ តែរូបរាងលោកសង្ហា មិនចាញ់តារាល្បីដទៃឡើយ តែអ្វីដែលសំខាន់លោក មិនបានបង្ហាញមុខគូស្នេហ៍ ឲ្យមហាជនបានឃើញនោះទេ ​។

​ប្រភពព័ត៌មានដ៏កក់ក្ដៅមួយ បាននិយាយថា លោក ប្រាក់ ផា​ខន មានស្ត្រីវ័យកណ្ដាលម្នាក់ ស្រលាញ់ហើយផ្គត់ផ្គង់​ មិនឲ្យលោកខ្វះខាតអ្វីឡើយ សំខាន់ធ្វើឲ្យតែស្ត្រីវ័យកណ្ដាល សម្បូរទ្រព្យនោះសប្បាយចិត្តបានហើយ ។ ថ្វីដ្បិតពួកគេស្រឡាញ់គ្នា តែប្រាក់ ផា​ខន មិនមានបំណងរៀបការ ជាមួយស្ត្រីវ័យកណ្ដាលនោះឡើយ លោកគ្រាន់តែចង់សប្បាយ មួយពេលប៉ុណ្ណោះ ។

រីឯរឿងរៀបការលោកនឹងរៀបការ ជាមួយនារីដទៃ ដែលមិនមែនស្ត្រីវ័យកណ្ដាល សម្បូរទ្រព្យនោះ​ ។ លោក ប្រាក់ ផាកខន មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ គេហទំព័រ Khmer​talking នៅព្យាយាមសុំការបំភ្លឺបន្ថែមទៀត ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ៕ ​​

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Prak phakon Star news local news