CamNews

ព័ត៌មានអន្តរជាតិ 

វត្ថុតាង រកឃើញ នៅដែនទឹក ភាគខាងលិច អូស្ត្រាលី មិនជា​ បំណែកយន្តហោះ MH370 នោះទេ

ព័ត៌មានអន្តរជាតិ ៖ ស្នងការ ក្រសួងដឹកជញ្ជូនប្រទេស អូស្រ្តាលី​ ATSB លោក Martin Dolan បាន ផ្តល់ជាកិច្ចសម្ភាសន៍ដល់ ABC Radio (Australian Broadcasting Corporation) នាវេលាព្រឹកថ្ងៃព្រ ហស្បត្តិ៍នេះ ដោយមានការបញ្ជាក់អះអាងអោយដឹងថា លោកពុំមានជំនឿជាក់ថាវត្ថុតាងដែលបាន រកឃើញនៅដែនទឹក ភាគខាងលិច ប្រទេស អូស្រ្តាលីនោះជាប់ពាក់ព័ន្ធទៅនឹងយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនទៅនោះទេ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ។

ដោយមានការបញ្ជាក់យ៉ាងច្បាស់ អំឡុងវេលាព្រឹកថ្ងៃព្រហស្បត្តិ៍នេះប្រភពដដែលបានច្រានចោល ទៅនឹងការលើកឡើង ថាវាគឺជាបំណែកចេញពី MH370 ពោលមានការបញ្ជាក់អោយដឹងថា ៖ ក្រុម ការងារយើងខ្ញុំ បានធ្វើការពិនិត្យយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ស្តីពី បណ្តារូបថត នៃបំណែកដែល បានថតជាប់ដោយក្រុមការងារ មន្រ្តីប៉ូលីស បញ្ជូនមកក្រុមការងារ យើងខ្ញុំ ហើយពួកយើងពិតជា មានសេចក្តីសោមនស្ស ខណៈវាពុំមែនជាចលករមួយ ជម្រុញអោយមានតម្រុញនៃការរកឃើញ  MH370 នោះទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃរសៀល ថ្ងៃពុធកន្លងទៅនេះ ក្រុមការងារប៉ូលីស មកពីភាគខាងលិច ប្រ ទេសអូស្រ្តាលី បានរាយការណ៍អោយដឹងថា ពួកគេ បានផ្តិតជាប់រូបភាព សង្ស័យជាបំណែក មាន រយៈចម្ងាយជាង ១០ គ.ម ភាគខាងកើត ក្រុងជាប់មាត់សមុទ្រ ក្រុង Augusta ខណៈវេលាក្រោយ មកមានការវិភាគ និង ធ្វើកោសល្យវិច័យរូបភាពខាងលើ ដោយចំណាយពេលពេញមួយយប់ ស្រប ពេលក្រោយមកមានការប្រកាស បដិសេធ និង ច្រាលចោលតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States