CamNews

កីឡាជាតិ 

The Orange Storm FC បានធ្លាក់ពីដំណែងលេខ ១ បណ្តោះអាសន្ននៅសប្តាហ៍ទី ១១

ឆ្លងតាមការប្រកួតចំនួន ២ ថ្ងែនៃសប្តាហ៍ទី ១១ ដែលជាថ្ងៃចុងសប្តាហ៍រួចមកហើយនោះ យើង សង្កេត​ឃើញថា ការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមទាំង ១៦ ត្រូវបានបញ្ចប់ទៅដោយលទ្ធផល និង ពិន្ទុប្រកៀកប្រកិតគ្នា​ ខណៈពេលដែលក្រុមដែលជាម្ចាស់ឧបត្ថម្ភធំ The Orange Storm បាន ប្រកួតប៉ះជាមួយក្រុម Comfort Star​ ដែលក្រុមទាំង ២ នេះត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងនៅក្នុង Division 2013 នេះ ។



ការប្រកួតរបស់ក្រុមទាំង ២ មិនត្រឹមតែ
ជាការប្រកួតធម្មតានោះទេ តែជាការ ប្រកួតដែល ទស្សនិក ជននិយាយខ្សឹបខ្សៀវថាអាចជាការ ប្រកួតដែលអាចទស្សទាយបណ្តោះ អាសន្នដឹងថា ក្រុមមួយ ណាដែលនឹងទទួលបានពាននៅថ្ងៃខាងមុខ ។ យ៉ាងណាមិញ ក្រុមទាំង ២ បានខិតខំ អស់ពី សមត្ថភាពរៀងៗខ្លួន ប៉ុន្តែនៅតែបញ្ចប់ទៅដោយលទ្ធផល ១ទល់នឹង១ ដែលគ្រាប់ បាល់រកបាន ពី ក្រុម The Orange Storm​ ជាបាល់ដែលទាត់ចេញពីជ្រុង ហើយបានតែត បាល់ បញ្ជូលទីរបស់គូ របស់ខ្លួនយ៉ាងល្អ ។ នៅពេលដែលបញ្ជែបញ្ចប់ការប្រកួតបានបន្លឺឡើង ការស្រែកហូរ កញ្រ្ជៀវបាន ធ្វើអោយផ្អើលទីលានបាល់ទាត់ RooY7 ដែលបញ្ជាក់បានថា ទស្សនិកជនរបស់ក្រុម Seng Birdnest FC នៅតែមានសង្ឃឹម បន្ទាប់ពីក្រុមរបស់ពូកគេបានធ្វើយ៉ាងល្អ ក្នុងសប្តាហ៍នេះ ដោយបាន យក ឈ្នះទៅលើក្រុម Veno FC ដោយលទ្ធផលយ៉ាងជោគជ័យ ២៥ ទល់នឹង ៥ យ៉ាងណា មិញប្រធាន   ក្រុមរបស់ក្រុម The Orange Storm FC លោក កែវ ដារ៉ា បានបញ្ជាក់ថា ក្រុមរបស់លោកបានប្រឹង ប្រែងអស់ពីសមត្ថភាពរួចមកហើយ ប៉ុន្តែនៅតែមិន អាចយកឈ្នះ លើគូប្រកួត បាន លោកបាន បន្ថែមទៀតថា ក្រុមរបស់លោកនៅតែមិនទាន់អស់សង្ឃឹមនៅឡើយទេ ក្រុមរបស់លោក នឹងប្រឹង ប្រែងសំរាប់ ៥ ប្រកួតចុងក្រោយបន្តទៀត ហើយលោកនៅតែមានសង្ឃឹមថាពានរង្វាន់់ Platinum Cineplex RooY7 Division 2013 នៅតែជារបស់ The Orange Storm។ លើសពីនេះ ទៅទៀត លោក មិត្ត សេដ្ឋា របស់ក្រុម Comfort Star ដែលជា កីឡាករល្អ ជាងគេក្នុងការប្រកួត ខាងលើបាននិយាយ ថា លោកមានការសោកស្តាយ ព្រោះថាលោកមិនបានពេញចិត្តជាមួយ លទ្ធផល ស្មើនោះទេវិបត្តិធំ របស់ក្រុមលោកគឺ កីឡាករដែលជាសរសៃឈាមរបស់ក្រុម លោកអវត្តមាន មិនអោយចូល លេង ដោយហេតុ កីឡាកររូបនោះ បានទទួលកាត លឿងចំនួន ២ ដូច្នេះហើយ ត្រូវបានហាមឃាត់ មិន អោយលេងមួយប្រកួត ជាពិសេសគឺចំពេល​ ប្រកួតពិសេស ទៀត ថ្វីត្បិតតែ ឱកាសទទួល បាន​ពាននៅតែមាន ប៉ុន្តែបំណង​ ធំរបស់ក្រុម លោកគឺ លេងកីឡា ដើម្បីសុខភាព ។


Platinum Cineplex RooY7 Division 2013 បានបង្កើត ឡើងដោយមាន ម្ចាស់ឧបត្ថម្ភធំ២ គឺ រោង ភាពយន្ត លំដាប់ថ្នាក់អន្តរជាតិ Platinum Cineplex និង ក្រុមហ៊ុន ទូរស័ព្ទចល័ត លំដាប់ថ្នាក់លេខ មួយក្នុងព្រះរាជាណាចក្រកម្ពុជា Cellcard និងដៃគូសហការឧបត្ថម្ភ Khmer Real Estate និង Addidas​ ។


ដោយ ៖ សុខ ច័ណ្ឌ