CamNews

កីឡាជាតិ 

ក្រុមបាល់ទាត់យុវជន U16 របស់ ភ្នំពេញក្រោន បំបាក់ U16 Guandong FA នៅចិន ២ ទល់ ១ (មានវីដេអូ)

ថ្មីៗនេះ ក្រុមបាល់ទាត់ ភ្នំពេញក្រោន របស់កម្ពុជាយើង បានបញ្ជូនកីឡាករ វ័យក្មេងរបស់ខ្លួន U16 ឬអាយុក្រោម ១៦ ឆ្នាំអោយទៅលេង នៅឯប្រទេសចិន ក្នុងក្របខណ្ឌ FAM-Frenz Asia U16 Champions ។ ពេលនោះ ភ្នំពេញក្រោន ជួបជាមួយនិងក្រុម Guandong FA នៅឯខេត្ត Guangzhou ប្រទេសចិន ។



ការប្រកួត យ៉ាងស្វិតស្វាញបាន កើតឡើងដែល តាមវីដេអូហាយឡាយ ឃើញថា​ ភ្នំពេញក្រោន មានប្រៀបជាង គ្របដណ្តប់លើក្រុម Guandong FA បានច្រើន ។ នៅក្នុង តង់ ១ ភ្នំពេញក្រោន នាំ មុខមុនបាន ១ គ្រាប់ដោយកីឡាករ ឈួត សេងតៀង (Chhuot Senteang) និងដល់តង់ទី ២ រក បានមួយគ្រាប់ ទៀតដោយកីឡាករ អ៊ុក សុវណ្ណ (Ouk  Sovan) ។ ឥលូវនេះ ទស្សនិកជន អញ្ជើញ ទៅទស្សនា វីដេអូហាយឡាយ ទាំងអស់គ្នា ៕



ដោយ ៖ កុសល
ប្រភព ៖ facebook,youtube 


Tags: football khmer football phnom penh crown u16 guandong fa