ចាប់ផ្ដើមពីគំនិតស្ដីអំពីអាវធំបែបកំពូលវីរបុរស សម្រាប់កូនស្រី Holly Bartman ក៏បានបង្កើត
ក្រុមហ៊ុនមួយ សហការណ៍ជាមួយបណ្ដាយីហោធំៗ ហើយរកបាន ៣លានដុល្លារ ជារៀងរាល់
ឆ្នាំ។
Holly Bartman (អាមេរិក) មិនដែលគិតថា ខ្លួននឹងបើកក្រុមហ៊ុននោះទេ។ ក្នុងបទសម្ពាសមួយ
Holly Bartman ឱ្យដឹងអំពីរឿងរ៉ាវ នៃខួបកំណើតរបស់កូន កាលពីឆ្នាំ ២០០៦ ៖ “កូនប្រុសខ្ញុំ
ចង់បានពិធីជប់លៀងមួយ ទៅតាមបែបកំពូលបុរស ប៉ុន្ដែ មិនចង់ប្រើប្រាស់រូបភាពកំពុងពេញ
និយម(ដូចជា អាយរឹន ម៉ែន ឬមនុស្សប្រចៀវ)។ ដូច្នេះ ខ្ញុំក៏កាត់អាវធំវីរបុរសនេះ ឱ្យពួកគេ
(កូនៗ និងមិត្តភ័ក្ដិរបស់កូនៗ)។”
ក្រោយមក ស្ដ្រីកូន ២រូបនេះ ទទួលបានការឆ្លើយតបជាវិជ្ជមាន សម្រាប់អាវធំវីរបុរសដែល
គាត់ធ្វើដោយខ្លួនឯង។ នៅលើទំព័រ Fox អ្នកស្រី Bartman ឱ្យដឹងថា “អាណាព្យាបាលរបស់
សិស្សមួយរូប បានហៅទូរស័ព្ទមក ដោយផ្ដល់យោបល់ថា ឱ្យកាត់អាវប្រភេទនេះ ដើម្បីដាក់
លក់។ ខ្ញុំបានចាប់ផ្ដើមទិញក្រណាត់កាត់អាវ ហើយដាក់លក់ប៉ុន្មានឈុត ប៉ុន្ដែឃើញថា លក់
ដាច់ទាំងអស់។”
Holly Bartman បច្ចុប្បន្ន ជាអគ្គនាយិកាក្រុមហ៊ុន ដែលរកចំណូលបាន រាប់លានដុល្លារ ក្នុង
មួយឆ្នាំៗ (រូប ៖ USA Today)
ប៉ុន្ដែ ៣ឆ្នាំក្រោយមក ទើប Bartman ចាប់ផ្ដើមវិនិយោគពិតប្រាកដទៅលើមុខរបរនេះ ដោយ
បង្កើតក្រុមហ៊ុន Superfly Kids ។ អ្នកស្រី Bartman ឱ្យដឹងថា ៖ “ស្វាមីខ្ញុំ ចង់ឱ្យខ្ញុំបើក studio
តូចមួយ និងទៅធ្វើការផ្សេងបន្ថែមទៀត។ គាត់មិនចង់ឱ្យខ្ញុំ ធ្វើការច្រើនពេកនោះទេ ប៉ុន្ដែ ខ្ញុំ
គិតថា អាចធ្វើបាន។” បន្ទាប់មក អ្នកស្រីចាប់ផ្ដើមដាក់លក់ផលិតផលរបស់ខ្លួន នៅលើបណ្ដា
គេហទំព័រពាណិជ្ជកម្ម ដូចជា Etsy និងចូលរួមក្នុងពិធីតាំងពិព័រណ៍ផលិតផលសិប្បកម្មរបស់
តំបន់។
អាវមួយឈុតៗ មានចាប់ពី ២០ ដល់ ២៥ដុល្លារ ហើយអាវដែលលក់ដាច់បំផុត គឺប្រភេទ
សម្រាប់សិស្សបឋម។ ប៉ុន្ដែ ប្រការដែលគួរឱ្យភ្ញាក់ផ្អើល គឺថា អាវប្រភេទនេះ ក៏បានទាក់ទាញ
ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាក្រុមហ៊ុនធំៗ ដូចជា Old Navy ឬ Taco Bell ។ Bartman
ប្រាប់ថា ក្រុមហ៊ុនរបស់គាត់ ក៏ធ្លាប់កាត់អាវប្រភេទនេះ ចំនួន ប្រហែល ពី ៣០០០ ដល់ ៥០០០
ឈុត សម្រាប់បុគ្គលិក របស់ក្រុមហ៊ុន Old Navy ។ ពួកគេនឹងពាក់អាវនេះ ក្នុងព្រឹត្តិការណ៍
នានារបស់ក្រុមហ៊ុន។
ដោយសារមានការពិនិយម ក្រុមហ៊ុន Superfly Kids ក៏ទទួលបានជោគជ័យខ្លាំង ក្នុងមុខជំនួញ
+-+នេះ។ ក្នុងដំណាក់កាលពីឆ្នាំ ២០០៩ ដល់ ២០១២ កំណើននៃប្រាក់ចំណូលរបស់ក្រុមហ៊ុន
គឺជិត ១៩០០% ជួយឱ្យក្រុមហ៊ុននេះ មានឈ្មោះនៅក្នុងបញ្ជីនៃក្រុមហ៊ុន ចំនួន ៥០០០ ដែល
មានកំណើនលឿនបំផុតនៅអាមេរិក របស់ទស្សនាវដ្ដី Inc ។ កាលពីឆ្នាំទៅ ក្រុមហ៊ុននេះ រក
បានចំណូល ជិត ៣លានដុល្លារ ហើយតាមគម្រោង ឆ្នាំនេះ (២០១៤) នឹងកើនឡើងដល់ ៤,៨
លានដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ cnn/ nbcnews