CamNews

តារា 

ស្នេហាបែកបាក់ JB និង Selena នៅតែមិនទាន់ច្បាស់លាស់!

រឿងរ៉ាវរបស់នាង Selena Gomez និង Justin Bieber នៅតែជារឿងក្ដៅមួយដែលមនុស្សម្នានាំគ្នា
និយាយគ្រប់គ្នា ហើយទោះបីជាគ្មានការបកស្រាយពីអ្នកទាំង ២ ក្ដីក៏សកម្មភាពរវាងគ្នាទៅវិញទៅ
មកវាបានបញ្ជាក់ថា Justin Bieber គឺពិតជា "Lingse (Single)" ដូចជារូបភាពរបស់គេដែលបានទ្វីត
ចេញកាលពីជាង ២ សប្ដាហ៍មុនមែន។

បើតាមការចុះព័ត៌មានរបស់ TMZ បានអោយដឹងថា ២ នាក់នេះដាច់គ្នាដោយសារតែរវល់រៀងខ្លួន
តែយ៉ាងណាគេមិនទាន់បានចម្លើយពី នរណាម្នាក់អោយពិតប្រាកដនោះទេ គេគ្រាន់តែដឹងថាតារា
Justin Bieber បានទៅចូលរួមកម្មវិធី The Lion King នៅ Broadway ដោយបណ្ដើរ Barbara Palvin
ដែលជាតារាបង្ហាញម៉ូដ Bikini របស់ Victoria Secret។

Barbara បានបង្ហោះរូបថតដែលថតជាមួយ Justin នៅលើ ទី្វតទ័រ ប៉ុន្តែនាងបានលុបវាចោលវិញ
ក្រោយពេលដែលមានបញ្ហាបានផ្ទុះឡើង។ ចាប់ពីពេលនោះមកគេសង្កេតឃើញថា Justin ហាក់
ដូចជាមិនខ្វល់ជាមួយសង្សាររបស់ខ្លួនទាល់តែសោះ។

ប៉ុន្មានថ្ងៃបន្ទាប់មកគេសង្កេតឃើញនាង Selena បានបង្ហោះរូបថតរបស់ Barbara និង Justin ទោះ
បីជាវាត្រូវបានលុបចោលពីទំព័ររបស់ Barbara ហើយក្ដី បន្ទាប់មកគេសង្កេតឃើញនាងបានបង្ហោះ
រូបរបស់នាងដែលថតជាមួយ Justin តែបានកាត់រូប Justin ចេញ។ មើលទៅទំនងជាមិនសូវស្រួល
នោះទេ។

យ៉ាងណាខាង Media មិនទាន់បានចម្លើយពិតប្រាកដនៅឡើយពីអ្នកទាំង ២ តែបើមើលតាមសភាព
ការណ៍វាហាក់ដូចជាច្បាស់ណាស់ថា ២ នាក់នេះ មិនស្រួលជាមួយគ្នាទៀតនោះទេ ហើយអ្វីដែល
Justin ធ្លាប់និយាយថា នឹងរៀបការជាមួយ Selena Gomez អោយបាននោះ វាប្រហែលជាក្លាយជា
សម្ដីកូនក្មេងនិយាយលេងទៅហើយ។ យើងនឹងចាំតាមដានរឿងនេះបន្តទៀត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator 


Tags: Justin Bieber baby youtube selena gomez