CamNews

ប្លែកៗ 

អាថ៌កំបាំងៈ រថយន្ត"ខ្មោច" សុខៗបាត់ស្រមោលពីលើដងផ្លូវ ពេលកំពុងបើកបរ (មានវីដេអូ)

នៅលើដងផ្លូវមួយ (ប្រទេសរុស្ស៊ី) ដែលមានរថយន្តជាច្រើនកំពុងតែធ្វើចរាចរ មានរថយន្តនៅខាង
មុខមួយ ស្រាប់តែសុខៗបាត់ស្រមោល ពេលដែលមានដុំព្រិលធំមួយធ្លាក់ពីលើ។ រឿងដែលចម្លែក
នោះគឺ រថយន្តនៅពីមុខនោះ បានរលាយខ្លួនបាត់ទៅតាមលំហអាកាសតែម្តង។

ដោយសារតែរថយន្តដ៏អាថ៌កំបាំងនោះ នៅមិនឆ្ងាយប៉ុន្មាន ដូច្នេះអ្នកនៅអង្គុយក្នុងរថយន្តខាងក្រោយ
បានថតបាននូវទិដ្ឋភាពនេះ។

រឿងដែលធ្វើឲ្យមនុស្សជាច្រើននាក់ កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺមិនបានបន្សល់ទុកនូវស្លាក
ស្នាមណាមួយដែលបញ្ជាក់ពីការបង្ហាញខ្លួនមុននេះ របស់រថយន្តអាថ៌កំបាំងនេះ សូម្បីតែស្នាមកង់
ឡាននៅលើផ្លូវក៏មិនឃើញមានដែរ។

អ្វីដែលចម្លែកមួយទៀតនោះ គឺការលេចចេញពន្លឺពណ៌លឿង នៅផ្នែកខាងឆ្វេងនៃដងផ្លូវ។ បើសិនជា
ធ្វើការតាមដានវីដេអូ នៅវិនាទីទី ១០ យើងនឹងបានឃើញយ៉ាងច្បាស់នូវពន្លឺពណ៌លឿង ដែលបាន
លេចចេញនៅក្បែរ រថយន្តអាថ៌កំបាំងនោះ មុនពេលដែលវារលាយខ្លួនបាត់ទៅក្នុងលំហអាកាស។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា បើទោះជាដុំព្រិលធំយ៉ាងណា ក៏មិនអាចលេបយក
រថយន្តទៅបាត់ស្រមោល ក្នុងពេលកំពុងបើកបរនៅលើផ្លូវដូច្នេះដែរ។

រហូតមកដល់បច្ចុប្បន្ន គឺមានរយះពេលជាង ២ខែហើយ គិតចាប់ពីវីដេអូនេះ បានបង្ហោះនៅលើអ៊ីន
ធឺណេត ប៉ុន្តែនៅមិនទាន់មានការស្រាយបញ្ជាក់ច្បាស់លាស់ណាមួយ ពីអព្ភូតហេតុខាងលើនេះនៅ
ឡើយទេ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

រឿងអបីយជំនឿ នៅតែមានក្នុងផ្នត់គំនិតរបស់មនុស្សលោកយើង មិនថាតែនៅក្នុងប្រទេសកម្ពុជា
ឡើយ សូម្បីតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ក៏នៅតែមានជំនឿអរូបីនេះដែរ។ ដូច្នេះ
ជឿ រឺមិនជឿ គឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលយើងម្នាក់ៗ តែប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: car "ghost" unbelievable strange