CamNews

ព័ត៌មានជាតិ 

លោក សម រង្ស៊ី រំលឹកអនុស្សាវរីយ៍ ពីកុមារភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បក្សជំទាស់ ដ៏មានសក្តានុពលមួយនៅកម្ពុជា នាពេល បច្ចុប្បន្ន បានបង្ហាញរូបភាពមួយសន្លឺក កាលពីរូបលោកនៅកុមារភាពមានអាយុទើបតែប្រាំឆ្នាំ ដែលជាអនុស្សាវរី  យ៍ដ៏សប្បាយរីករាយមួយរបស់លោក និងក្រុមគ្រួសារ។

រូបភាពមួយសន្លឹកបង្ហាញពីអនុស្សាវរីយ៍ដ៏រីករាយក្នុងវ័យកុមារភាព ដែលលោក សម រង្ស៊ី បានបង្ហោះនាព្រឹកថ្ងៃទី  ២៨ ខែតុលា ឆ្នាំ២០១៤នេះ លើទំព័រហ្វេសប៊ុករបស់លោក ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងអ្នក  លេងបណ្តាះសង្គមហ្វេសប៊ុក ព្រោះវាជារូបភាពមួយសន្លឹកដ៏កម្រ និងមិនធ្លាប់បានឃើញនាពេលកន្លងមក។

រូបភាពមួយសន្លឹកនេះ បានផ្តិតជាប់កុមារា សម រង្ស៊ី រួមនិងបងប្អូនបង្កើតរបស់លោក ៥រូបផ្សេងទៀត ឈរជាបរថ  យន្តស៊េរីទំនើបមួយគ្រឿងអំឡុងទស្សវត្សរ៍ឆ្នាំ៥០ ក្នុងនោះ ក៏មានស្រ្តីម្នាក់ផងដែរ ដែលសង្ស័យថា ជាម្តាយរបស់ លោក សម រង្ស៊ី។

លោក សម រង្ស៊ី បានពណ៌នាលើរូបភាពនោះថា រូបភាពដែលបានបង្ហាញនេះ ត្រូវបានថតនៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ ១៩៥៤ ដែលពេលនោះរូបលោកទើបមានអាយុ ៥ឆ្នាំនៅឡើយ (កុមារា ដែលតូចជាងគេឈរឱបពោងហែ លទឹក)។  

លោក សម រង្ស៊ី តាមរយៈរូបភាពនេះ បានរំលឹកពីអនុស្សាវរីយ៍សប្បាយរីករាយនាកុមារភាពរបស់លោកថា រាល់ថ្ងៃ អាទិត្យ ឪពុកម្តាយរបស់លោកតែងតែនាំកូនៗ ទៅរៀនហែលទឹក នៅកីឡដ្ឋានមួយក្បែរវត្តភ្នំ (ឥឡូវក្លាយទៅជា ស្ថានទូតសហរដ្ឋអាម៉េរិក)។

លោក សម រង្ស៊ី ក៏បានរំលឹកផងដែរថា ម្តាយរបស់លោកឈ្មោះ អ៉ិន អេម ធ្វើជាគ្រូបង្រៀន ហើយជាស្ត្រីខ្មែរ ដែល បានប្រឡងជាប់បាក់ឌុប (មធ្យមសិក្សាទុតិយភូមិ) មុនគេបង្អស់ នៅប្រទេសកម្ពុជា ក្រោមអាណានិគមនិយមបា រាំង នៅពាក់កណ្តាលទស្សវត្សន៍ឆ្នាំ១៩៣០។ ពេលនោះមិនទាន់មានវិទ្យាល័យនៅប្រទេសកម្ពុជានៅឡើយទេ  ហើយសិស្ស ដែលចង់រៀនបញ្ចប់មធ្យមសិក្សាត្រូវទៅរៀននៅទីក្រុងព្រៃនគរ (កម្ពុជាក្រោម)៕


លោក សម រង្ស៊ី ជាកុមារា ដែលតូចជាងគេ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh