ថ្មីៗនេះជប៉ុនបានធ្វើការអភិវឌ្ឍ ឧទ្ធម្ភាគចក្រអគ្គិសនីដ៏អស្ចារ្យ ដែលបានដាក់តាំងបង្ហាញ
នៅពិពណ៌ International Aerospace Exhibition ប្រទេសជប៉ុន។
យោងទៅតាមសំដីរបស់លោក Kotaro Matsuzaka អគ្គនាយក រោងចក្រ RC helicopter
manufacturer បានឲ្យដឹងថា ការរចនាឧទ្ធម្ភាគចក្រអគ្គិសនីនេះ ទុកសំរាប់ពេលមានភាព
អាសន្ន និងគ្រោះធម្មជាតិ ណាមួយកើតឡើងណាមួយចំពោះបុគ្គល។
វាមានសម្ថភាពអាចចរដោយល្បឿន ១០០គីឡូម៉ែត/ម៉ោង នៅខណៈពេល ៣០នាទី។
ឧទ្ធម្ភាគចក្រនេះមានកៅអីអង្គុយតែមួយទេ តែលោក Kotaro Matsuzaka បាននិយាយ
ថាក្រុមហ៊ុនគ្រោងនឹងផលិតឧទ្ធម្ភាគចក្រដែលមានកៅអីអង្គុយពីរទៅថ្ងៃខាងមុខទៀត។
ឧទ្ធម្ភាគចក្រនេះ នឹងត្រូវលក់ក្នុងតម្លៃប្រហែល $៣៧៥ ០០០៕
ដោយ៖ តុលា
ប្រភព៖ rocketnews