តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តចិន (asiancrunch) ដែលបាន
ចេញផ្សាយពីតារាចម្រៀង ក៏ដូចជាតារាសម្តែងហុងកុងស្រីល្បីឈ្មោះ នាង Cecilia Cheung អោយ
ដឹងថា នាងបានសារភាព ដោយបានបដិសេធទៅនឹងពាក្យចចាមអារាមថា នាងត្រូវគ្នាជាមួយអតីត
ស្វាមីនាងវិញ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាមមួយនេះ ត្រូវបានលេចឭឡើង បន្ទាប់ពីនាង Cecilia Cheung
បានចំណាយពេលចុងសប្ហាហ៍ ក្នុងការសម្រាកលំហែរជាមួយនឹងអតីតស្វាមីរបស់នាង ដោយសារ
តែនាងបាននាំកូនប្រុសវ័យប្រាំឆ្នាំ (Lucas) មកសម្រាកលំហែរចុងសប្តាហ៍ជាមួយនឹងឪពុករូបនេះ។
តែដោយឡែក បន្ទាប់ពីលេចឭពាក្យចចាមអារាមមួយនេះ នាង Cecilia Cheung ក៏បានផ្តល់កិច្ចសម្ភា
សន៍ដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយបានសារភាពថា នាងមិនត្រូវគ្នាជាមួយនឹងអតីតស្វា
មីរបស់នាង ដូចទៅនឹងពាក្យចចាមអារាមនោះទេ៕
ដោយ ៖ ពិសី
ប្រភព ៖ asiancrunch