CamNews

តារា 

កញ្ញាឯក ប្រទេសថៃ មកបង្អួតសម្រស់នៅកម្ពុជា

ភ្នំពេញ៖   កម្ពុជាបច្ចុប្បន្ន មានការរីកចំរើន លើគ្រប់វិស័យគួរឲ្យ កត់សំគាល់ ។ រីឯវិស័យកែ
សម្ផស្ស និង រក្សារសម្រស់វិញ ក៏មានការរីកចំរើន ខ្លាំងក្លាណាស់ដែរ ។ មជ្ឈមណ្ឌលរក្សា
សម្រស់លំដាប់ថ្នាក់ ពិភកលោកជាច្រើន បានបើកសាខានៅកម្ពុជា ព្រោងព្រាត ក្នុងនោះគេ
កត់សំគាល់ ឃើញមជ្ឈមមណ្ឌល កែសម្ផស្សធំពីរ គឺ AMED និង Wattisak ដែលបានបើក
បម្រើអតិថិជន នៅក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងមានជំនឿទុកចិត្តខ្ពស់ ពី
សំណាក់តារាល្បីៗ ទាំងក្នុងនិងក្រៅប្រទេស ផងដែរ។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ មជ្ឈមណ្ឌលថែរក្សា សម្ផស្ស វុឌ្ឍីស័ក្តិ បាន
ប្រារព្ធខួប១ឆ្នាំ ក្នុងការបើកសាខានៅកម្ពុជា ។ ក្នុងកម្មវិធីនោះ ក៏មានវត្តមាន បវរកញ្ញាឯក របស់
ប្រទេសថៃជាច្រើនចូលរួម ដែលពួកគេត្រូវបាន ជ្រើសរើសយ៉ាង សម្រិតសម្រាំងបំផុត ទំរាំក្លាយ
ជាកញ្ញាឯក របស់ប្រទេសថៃ ហើយពួកគេបាន ជ្រើសរើសមជ្ឈមណ្ឌល កែសម្ផស្ស Wattisak ជា
ដៃគូដ៏មានប្រសិទ្ធភាព សម្រាប់ថែរក្សាសម្រស់។

សូមទស្សនាសម្រស់បវរកញ្ញាឯក របស់ប្រទេសថៃ ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: miss thailandWattisak entertainment star