កាលពីពេលថ្មីៗនេះ វីដេអូគួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត ហើយក៏ ទទួល បានការចាប់អារ្មណ៍ទស្សនាច្រើនគួរសម ពីសំណាក់អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត។ វាគឺជាវីដេអូដែល ថតបានពីកាមេរ៉ា ស្តីពីសកម្មភាព ចានធ្វើពីកែវមួយ ដែលកំពុងដាក់នៅលើតុ ស្រាប់តែរមៀលធ្លាក់ពីលើតុនោះ មកក្រោមបែកខ្ចាយ ដោយមិនមាន មនុស្ស ឬសត្វបះវាឡើយ។
វីដេអូនេះ ថតនៅក្នុងហាង Ellacoya Country Store ឯ New Hampshire សហរដ្ឋអាមេរិច ហើយ ត្រូវបានប៉ុស្តិ៍ ABC News យកមកចាក់ផ្សាយ។ បុគ្គលិកឈ្មោះ Heidi Boyd គឺជាមនុស្សដំបូងគេ ដែលមានមុខ នៅកន្លែងកើតហេតុ ហើយបានឲ្យដឹងថា មកដល់ពេលនេះ រូបគាត់នៅមានអារម្មណ៍ នៅភ័យខ្លាចនៅឡើយទេ។
នៅចំពោះមុខបណ្តាមតិចោទប្រកាន់ថា អ្នកស្រីគឺជាអ្នកប្រឌិតសកម្មភាពនេះឡើងនោះ Boyd បាន ធ្វើការបញ្ជាក់នៅលើ Facebook ថា: "ពួកយើងមិនបានប្រឌិតឡើយ។ ខ្ញុំគឺជាមនុស្សតែម្នាក់គត់ នៅក្នុងហាងពេលនោះ ហើយក៏មិនអាចបញ្ជាចាននោះ ដោយមិនបះវានោះទេ"។