CamNews

តារា 

តារាល្បីៗ ផលិតកម្ម រស្មីហង្សមាស នឹងចូលរួម សម្តែងក្នុង ការប្រគំតន្ដ្រី​ អង្គរបៀរ បេះដូងខ្មែរ២០១៣

ដើម្បីអបអរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដែលនឹងចូល មកដល់ក្នុង ពេលឆាប់ៗ ខាងមុខនេះ
ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ “ស្រាបៀរអង្គរ” រួមសហជាមួយ ទូរទស្សន៍ហង្សមាស នឹង
ធ្វើដំណើរ ប្រគំតន្ដ្រីអង្គរបៀរ “បេះដូងខ្មែរ” ជូនទស្សនា តាមបណ្ដាខេត្ដក្រុង ដូចជាខេត្ដបាត់
ដំបង ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ចាម ខេត្ដព្រះសីហនុ ខេត្ដកណ្ដាល-ក្រុងតាខ្មៅ។

ដោយមានកំពូលតារាល្បីៗ ចូលរួមមានដូចជា លោកព្រាបសុវត្ថិ លោកឆនសុវណ្ណរាជ លោក
ហ្សូណូ ក-ឱក សុគន្ឋកញ្ញា ក-ពេជ្រសោភា ក-យុគថិតរដ្ឋា ក-ទេពបូព្រឹក្ស ក-ឈិតសុវណ្ណបញ្ញា
ព្រមទាំង តារាល្បីៗ ជាច្រើន រូបទៀត របស់ផលិតផលរស្មីហង្សមាស នៅលើឆាកតន្ដ្រី នឹងមាន
បំពាក់ ទៅដោយ បច្ចេកទេសចុងក្រោយ អ៊ិលអីឌីភ្លើងពណ៌ និងសំឡេងដ៏កក្រើក រណ្តំដូងចិត្ដ ។

តន្ដ្រីអង្គរបៀរ បេះដូងខ្មែរ ២០១៣ នឹងធ្វើដំណើរប្រគំជូន នៅយប់ថ្ងៃសៅរ៏ទី១៦ ខែមិនា ឆ្នាំ
២០១៣ នេះនៅទីរួមខេត្ដបាត់ដំបង ចាប់ម៉ោង៦ល្ងាច ហើយក៏មានផ្សាយផ្ទាល់ តាមរយះកញ្ចក់
ទូរទស្សន៍ ហង្សមាស ចាប់ពីម៉ោង ៧យប់ផងដែរ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hangmeas stars angkor beer 2013 entertainment star