ស្ទើរតែមិនគួរអោយជឿ ៖ យ៉ាងហោចណាស់ មនុស្ស ៨ នាក់ បានស្លាប់បាត់បង់អាយុជីវិត ខណៈ៦នាក់ ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីពួកគេ បាន ជួបហេតុការណ៍ គ្រោះថ្នាក់ដ៏គួរ អោយរន្ធត់ និង សាហាវជាទីបំផុត នោះគឺ រថយន្ត កុងតើនឺ បុកទាំងកម្រោល ទៅលើ ស្ថានីយ៍ចំណតរថ យន្តក្រុងមួយកន្លែង នៅភាគខាងជើង ប្រទេសចិន ពោល នៅឯខេត្ត Hebei កាលពីព្រឹក ថ្ងៃអង្គារ ម្សិល មិញនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មាន បរទេស ក្រោយពីបាន ដកស្រង់សម្តីមន្រ្តីប៉ូលីសប្រចាំ តំបន់ កើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បាន កើត ឡើង នៅក្នុងក្រុង Zhangjiakou ខណៈគ្រោះអកុសល លើកនេះអាចកើតឡើងទៅបាន បន្ទាប់ពីរថយន្តកុងតើនឺ ដាច់ហ្រ្វាំង ដោយនៅក្នុងនោះ បណ្តាលអោយ រថយន្តក្រឡាប់ទៅម្ខាង មុននឹងបុកចូល ទាំងកម្រោល ទៅលើ ស្ថានីយ៍ ចំណតរ ថយន្តក្រុង មួយកន្លែង នេះ ។ ប្រភពបន្តអោយដឹងថា ជនរងគ្រោះ ត្រូវបានបញ្ជូន ភ្លាមៗ ទៅកាន់មន្ទីរពេទ្យដែលនៅជិតកន្លែង កើតហេតុជាទីបំផុត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ