Carole Horlock មកពី Stevenage, Hertfordshire ប្រទេសអង់គ្លេស ត្រូវបានគេស្គាល់ថា
ជាអ្នកម្ដាយដែលចូលចិត្តបង្កើតកូនជាងគេក្នុងលោក។ ស្រ្ដីវ័យ ៤៥ឆ្នាំនេះ បានឆ្លងទន្លេ
១២ លើក ហើយបច្ចុប្បន្ន រៀងនឹងឆ្លងទន្លេលើកទី ១៣។
Carole Horlock គឺជាស្ដ្រីម្នាក់ដែលគេនិយាយតាមបែបសាមញ្ញ គឺជា "ស្ដ្រីស៊ីឈ្នួលពរផ្ទៃ"
អោយគូរស្វាមីដែលមិនអាចមានកូន។ ទារកដែលកំពុងស្ថិតក្នុងផ្ទៃរបស់ Carole Horlock
គឺជាកូនរបស់គូស្វាមី ភរិយាជនជាតិ អ៊ីតាលី។
Carole Horlock បានអោយដឹងថា គាត់បានពរពោះអោយគេជាលើកដំបូង កាលពីឆ្នាំ ១៩៩៥
បន្ទាប់ពីបានអានកាសែតមួយស្ដីពីការពរផ្ទៃជំនួស។ Carole Horlock ថ្លែងថា ៖ "កាលណោះ
ខ្ញុំមានអាយុ ២៨ឆ្នាំ។ បន្ទាប់ពីចែកផ្លូវជាមួយស្វាមីពីរនាក់ ខ្ញុំនឹកស្មានមិនដល់ថា ខ្ញុំអាចមាន
កូនម្ដងទៀត។ ខ្ញុំក៏បានចាប់ផ្ដើមទាក់ទងទៅកាន់មណ្ឌលជួយដល់អ្នកអសមត្ថភាពបន្ដពូជ
និងចាប់ផ្ដើមមុខរបរ កើតកូនជំនួសនេះ"។
រហូតមកទល់ពេលនេះ Carole Horlock បានបង្កើតកូនដោយជោគជ័យចំនួន ១២នាក់ ក្នុង
នោះ ប្រុស៤ នាក់ និងស្រី ៨នាក់ ដោយក្នុងនោះដែរ គាត់កើតបានកូនភ្លោះពីរលើក គឺភ្លោះបី
និងភ្លោះពីរ។ ប្រាក់ដែល Carole Horlock ទទួលបានដោយសារការពរផ្ទៃជំនួសម្ដងៗគឺចាប់ពី
១០,០០០ ទៅ ១៥,០០០ផោន។
Carole Horlock ក៏បានសង្កត់ធ្ងន់ថា ៖ "គោលបំណង គឺមិនមែនដើម្បីតែប្រាក់កាស់នោះទេ។
ខ្ញុំធ្វើនេះក៏ដើម្បីជួយដល់អ្នកដទៃ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14