McDonald គឺជាឈ្មោះភោជនីយដ្ឋាន ដ៏ល្បីល្បាញមួយលើពិភពលោក ដែលមានបម្រើ
សេវាកម្មអាហារ Fast Food ដែលមានរសជាតិឆ្ងាញ់ពិសារ។
នេះគឺជាភោជនីយដ្ឋាន McDonald ធំជាងគេ ដែលមានទីតាំងស្ថិតនៅក្នុងពហុកីឡាដ្ឋាន
អូឡាំពិក ទីក្រុងឡុនដុន។ ភោជនីយដ្ឋាននេះ អាចបម្រើអតិថិជនបានចំនួន ១,២០០នាក់
ក្នុងរយៈពេល ១ម៉ោង និងលក់អាហារ Fast Food បានប្រាក់ចំនួន ៣លានផោន នៅពេល
មានរដូវកាល ប្រកូតបាល់ទាត់។
McDonald គឺជាភោជនីយដ្ឋានមួយ ដែលបានតុបតែង និងរចនាម៉ូដឡើងទៅតាមបទដ្ឋាន
បច្ចេកទេស ទាំងក្នុង និងក្រៅគឺមានបរិយាកាសគួរឱ្យទាក់ទាញ។ ជាពិសេស អាហារមាន
រស់ជាតិឆ្ងាញ់ពិសារ មានផាសុខភាព និងមានសេវាកម្មល្អ៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail