តារា ៖ បើយោងទៅតាមគេហទំព័រកំសាន្តបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅ
នេះ បានអោយដឹងថា នាង Avril Lavigne ដែលជាតារាចម្រៀងសញ្ជាតិកាណាដា បាន
ភ្ជាប់ពាក្យជាមួយនឹងលោក Chad Kroeger ដែលជាសមាជិកក្រុមចម្រៀង Nickelback ។
យោងតាមគេហទំព័រ People បានឲ្យដឹងថា លោក Chad Kroeger បានសុំនាង Avril Lavigne រៀប
ការ កាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះ ដោយពេលនោះគេបានជូនចិញ្ចៀនពេជ្រទំហំ ១៤ ការ៉ាត់
ដល់មិត្តស្រីម្នាក់នេះ។ តាមការឲ្យដឹងពីមិត្តភ័ក្ដិរបស់ Avril Lavigne បាននិយាយថា ទំនាក់ទំនងរបស់
គូស្នេហ៍មួយគូនេះកាន់តែរោលរាលឡើងៗនៅពេលដែលពួកគេទាំងពីរនិពន្ធបទចម្រៀងជាមួយគ្នា។
Avril Lavingne វ័យ ២៧ ឆ្នាំ ធ្លាប់រៀបអាពាហ៍ពិពាហ៍ម្ដងរួចមកហើយ ជាមួយតារាចម្រៀង Deryck
Whibley វ័យ ៣២ ឆ្នាំ ប៉ុន្តែនាងបានប្ដឹងលែងលះនៅឆ្នាំ ២០០៩ ។ ដូច្នេះ ប្រសិនបើការភ្ជាប់ពាក្យ
របស់ Avril Lavingne និង Chad Kroeger ឈានដល់កម្រិតអាពាហ៍ពិពាហ៍ នោះវានឹងក្លាយជាអាពា
ហ៍ពិពាហ៍លើក ២ សម្រាប់នាង ប៉ុន្តែសម្រាប់ Chad Kroeger វ័យ ៣៧ ឆ្នាំវិញ វាគឺជាលើកទី ១
ប៉ុណ្ណោះ៕
ដោយ ៖ ពិសី
ប្រភព ៖ marquee