កាលពីដើមខែកន្លងទៅនេះមានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្លាយជារឿងមួយចម្លែក
សម្រាប់ប្រទេស Hungary ប្រចាំឆ្នាំ ២០១២ នេះដោយមានទារិកាមួយរូបបានប្រសូតមកត្រូវបាន
គេប្រសិទ្ធនាមថាជាទារិការយក្សក្នុងទម្ងន់ជាង ១៤ ផោនហើយមានទំហំប៉ុនទារកអាយុជាង ៥ ខែ
ទារិការូបនេះឈ្មោះ Zselyke Erdos ជាកូនរបស់អ្នករស់នៅទីក្រុង Debrecenប្រទេស Hungary។
ទារិការូបនេះបានប្រសូតកាលពីថ្ងៃទី ៨ សីហាមកនេះម្ដាយរបស់គេឈ្មោះ Tunde Erdos នាងគឺ
ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះនាងបានប្រសូតបុត្រដោយមានសុវត្តិភាព៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Vyperlook