CamNews

ព័ត៌មានអន្តរជាតិ 

រិះគន់ ផ្អើល ហ្វេសប៊ុក លទ្ធផល អ្នកកាសែតស្រី ត្រូវដេញចេញពីតំណែង ក្រោយ ទាត់ ជនភៀសខ្លួន (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖​ រយៈពេល ត្រឹមតែមួយថ្ងៃ ជាមួយនឹងសាររិះគន់ ផ្អើលពិភពលោក ទៅលើអ្នក កាសែតស្រី ពីប៉ុស្តិ៍ទូរទស្សន៍ N1TV របស់ប្រទេសហុងគ្រី នោះ​​​   ជា លទ្ធផល អ្នកកាសែតស្រី រូប នេះ ត្រូវបានបណ្តេញចេញពីតំណែងហើយ ពោល    បញ្ជប់ការងារ   តំណែងអ្នកកាសែតស្រី និង Camerawoman ពីទូរទស្សន៍ N1TV ។

ជាមួយនឹងសកម្មភាព គគ្លើន របស់នាង ត្រូវបានគេទទួលស្គាល់ថា   ជាសកម្មភាព ដែលមិនអាច ទទួលយកបាន ពោល ជាចេតនារបស់នាង ដែលបានធ្វើការ ទាត់ ក៏ដូចជា ប្រទាក់ជើង ជនអន្តោ ប្រវេសន៍ អោយដួល ក្រឡាប់ កាប់ផ្ងា នៅភូមិ Roszke ព្រំប្រទល់ដែន ហុងគ្រីនិង Serbian អំឡុង ការប៉ះទង្គិច តាមចាប់ឃាត់ខ្លួន ជនអន្តោប្រវេសន៍ Serbian ចូល   ទឹកដី  ហុងគ្រី នៅឯតំបន់វាល ស្រែ តាមបណ្តោយព្រំប្រទល់ដែន ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បច្ចុប្បន្នភាព សហភាពអឺរ៉ុប  កំពុង  តែជួបបញ្ហាប្រឈម ខ្លាំង ជនអន្តោប្រវេសន៍ រាប់ពាន់ម៉ឺននាក់ ខណៈហុងគ្រី គឺជាប្រទេស ដែលរង  នូវឥទ្ធិពលជាខ្លាំង នៃផលប៉ះពាល់អវិជ្ជមានមួយនេះ តួយ៉ាង ជនភៀសខ្លួន ធ្វើការបំលាស់ទី ពីសង្គ្រាមស៊ីវិលនៅក្នុង តំបន់មជ្ឈឹមបូពាហ៍ ក៏ដូចជា អាហ្វ្រិកខាងត្បូង ។

ជនភៀសខ្លួន រាប់ពាន់ម៉ឺននាក់ ជាជាងភៀសខ្លួន ចូលទៅរស់នៅ ក្នុងប្រទេស ហុងគ្រីប៉ុន្តែពួកគេ បានប្រើប្រាស់ប្រទេស ហុងគ្រី ជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយ ឆ្លងចូលទៅក្នុង  ប្រទេស តំបន់ សហភាពអឺរ៉ុប ពោល ភៀសខ្លួនទៅកាន់ប្រទេសអ្នកមាន   រួមមាន  ដូចជា  អាល្លឹម៉ង់ អូទ្រីស និង Sweden ជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Hungary Serbia