CamNews

ប្លែកៗ 

ខឹងប្តីមានស្រី ប្រពន្ធដើរបាចលុយចោល តាមដងផ្លូវ

កាលពីល្ងាចថ្ងៃទី 14/7/2013 នៅលើដងផ្លូវ Highway ឯ Chongqing ប្រទេសចិន បានលេចចេញ
នូវស្រ្តី មានឬកពារចម្លែកម្នាក់។ បុគ្គលិកគ្រប់គ្រងដងផ្លូវ Highway នៅ Chongqing
បានឲ្យដឹងថា
ក្នុងពេលគាត់កំពុងតែដើរត្រួតពិនិត្យនៅលើផ្លូវ Highway ត្រង់ចំនុច G65 បានឃើញស្រ្តីម្នាក់ពាក់
វែនតា ស្លៀកពាក់ស្អាតបាត បានដើរបណ្តើរ និងយកលុយចេញពីកាបូប បាចចោលបណ្តើរ។

ពេលគាត់ដើរទៅជិតសួរស្រ្តីម្នាក់នោះ នាងមិនបានឆ្លើយតបអ្វីទាំងអស់ និងនៅតែបន្តបាចលុយ
ចោលដដែល។ ព្រោះតែបារម្ភ ខ្លាចមានរឿងអ្វីកើតឡើងនៅលើផ្លូវ Highway គាត់បានទូរស័ព្ទ
ហៅបុគ្គលិកម្នាក់ទៀតមកជួយឃាត់នាង ចំណែកគាត់បានដើរប្រមូលលុយ នាងបានបាចចោល
បានសរុបជិត 300 Yuan (ប្រហែល 50$) ។

នៅពេលដែលសួរជីករកមូលហេតុម្តងហើយ ម្តងទៀត ស្រ្តីម្នាក់នោះមិនបាននិយាយអ្វីច្រើនទេ
ដោយនិយាយយ៉ាងខ្លីថា "មកពីប្តីមានស្រីនៅក្រៅ ធុញថប់អារម្មណ៍ខ្លាំង មកទីនេះដើម្បីបំបាត់
ស្រ្តេស"។ បុគ្គលិកពីរនាក់នោះ ចង់នាំស្រ្តីនោះចេញពីរផ្លូវ Highway តែនាងមិនព្រមឡើយ ហើយ
ទាមទារ ចង់ដើរតែម្នាក់ឯង។ គ្មានជម្រើសណាផ្សេង បុគ្គលិកម្នាក់ បានដើរកំដរនាង រហូតដល់
អស់មួយកំណាត់ផ្លូវ។

តាមដងផ្លូវ បុគ្គលិកគ្រប់គ្រងផ្លូវ បានចែករំលែកអារម្មណ៍ ក៏ដូចជាបទពិសោធន៍ក្នុងជីវិតរស់នៅ
ជាច្រើនជាមួយស្រ្តីមានវិបត្តិម្នាក់នោះ។ ទីបញ្ចប់នាងក៏យល់ ហើយនិយាយថា ថ្ងៃក្រោយនាង
នឹងគិតឲ្យបានល្អិតល្អន់ជាងនេះ។ មុននឹងត្រលប់ទៅផ្ទះវិញ នាងបានអរគុណ និងសុំទោស បុគ្គ
លិកពីរនាក់នោះ ដោយសារតែបានរំខានការងាររបស់ពួកគាត់៕
ដោយ៖ សិលា
ប្រភព៖ afamily

Tags: Angry husband highway unbelievable strange