CamNews

តារា 

លី ច័ន្ទសីហា រៀបការស្ងាត់ៗជាមួយ អ្នកសិល្បៈដូចគ្នា

ភ្នំពេញៈ តារាទឹកភ្នែកចង្កាស្រួច សម្បុរស្រអែម លី ច័ន្ទសីហា ដែលកន្លងមកធ្លាប់អះអាងថា
នាងមិន ទាន់ចង់គិតពីរឿងរ៉ាវស្នេហានោះទេ ព្រោះថានាងធ្លាប់មានដំបៅចាស់ ជួបស្នេហ៍បរា
ជ័យម្ដងរួចមកហើយ។ តែពេលនេះ អ្វីដែលធ្វើឲ្យទស្សនិកជន និយមគាំទ្រជាមួយនាងជាច្រើន
មានការងឿងឆ្ងល់ ខណៈដែលនាងបានបង្ហាញជា សាធារណៈនូវរូបថតអាពាហ៍ពិពាហ៍របស់
នាង ដោយស្ងាត់ៗនៅលើ Facebook ។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣នេះ គឺជាទិវាសិទ្ធកុមារ ហើយក៏ស្រាប់ថ្ងៃ ដែលតារាស្រីល្បី
ឈ្មោះ ខាងពូកែបង្ហូរទឹកភ្នែក កញ្ញា លី ច័ន្ទសីហា បានសម្រេចចិត្តកសាងចូលរោងការ មាន
គ្រួសារស្ងាត់ៗ ខណៈកន្លងមកតារាស្រីរូបនេះ មិនធ្លាប់បានបង្ហើបពីទំនាក់ទំនង ស្នេហារបស់
នាង ជាមួយបុរសណាម្នាក់ឡើយ។

ស្រាប់តែសុខៗនាងបង្ហោះរូបថតក្នុងថ្ងៃរៀបការ ជាមួយបុរសវ័យស្របាលគ្នា មានរូបរាងសង្ហា
ដែលកូនប្រុសនោះមានឈ្មោះថា ឃូល សូល ជាគូនឹងកូនស្រីឈ្មោះ លី ច័ន្ទសីហា ។ នេះគឺជា
រឿង ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីនាងជ្រើសរើសបានម្ចាស់គ្រងបេះដូងថ្មី ក្រោយ
ពីនាងធ្លាប់ មានស្លាកស្នាមឈឺចាប់ម្តង ជាមួយអតីតគូដណ្តឹងរបស់នាង រហូតធ្វើឲ្យនាងរាងចាល
នឹងរឿងស្នេហា លែងចង់ប្រាថ្នាគិតពីរឿងនេះតទៅទៀត។

ជាមួយគ្នានោះដែរ កន្លងមក កញ្ញា លី ច័ន្ទសីហា ធ្លាប់បានប្រាប់ LookingTODAY ឲ្យដឹងថានាង
មិនទាន់ចង់គិតពីរឿងស្នេហាទេ ព្រោះចង់ទុកពេលវេលា សម្រាប់ការងារ និងរបររកស៊ី ។ តែ
ពេលនេះនាង បែរជាបង្ហោះរូបថតរៀបការ ទាំងដែលគ្មានអ្នកណាម្នាក់ដឹងទេ ថាជាមង្គលការ
ពិតឬក៏ គ្រាន់តែជាការសម្តែង។ តែអ្វីដែលគេឃើញច្បាស់នោះ គឺឈ្មោះកូនប្រុសស្រី និងរូប
ថតរៀបការរបស់ពួកគេទាំងពីរនាក់ ។

LookingTODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែង លី ច័ន្ទសីហា បានទេ ។ តែទោះជាយ៉ាង
LookingTODAY ក៏សង្ឃឹមថា នាងនឹងចេញមុខបកស្រាយពាក់ព័ន្ធព័ត៌មាននេះក្នុងពេលឆាប់ៗ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 

Tags: ly chanseiha entertainment khmer star