CamNews

តន្រ្តី 

ការចូលទស្សនាមើល អ៊ីនធឺនេតរបស់កម្មវិធីឡូយ៩

ខ្សែវីដេអូដែលផលិតដោយអង្គការ BBC Media Action បានទទួលចំណាប់អារម្មណ៍យ៉ាង
ខ្លាំង នៅលើប្រព័ន្ធអ៊ីនធឺនេត ។ នៅក្នុងរយៈពេលតែបួនថ្ងៃប៉ុណ្ណោះ វីដេអូភ្លេងឡូយ៩​បាន​
ទាញចំណាប់ អារម្មណ៍អ្នកទស្សនាចំនួនជាង ១០០០០ នាក់ នៅគេហទំព័រ youtube និង
បានជំរុញអោយមានការជជែកពិភាក្សានៅលើគេហទំព័រ facebook ។

ចំរៀងមួយបទដែលច្រៀងដោយកញ្ញា មាស សុខសោភា និង ឌីជេ ឃ្លាំង រួមទាំងតារាល្បីៗ​
ដែលកំពុងពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្សព្វផ្សាយកម្មវិធីឡូវ៩ ដែលជា​
យុទ្ធនាការនៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដើម្បីជំរុញអោយមានការចូលរួមរបស់យុវជននៅ
ក្នុងកិច្ចការសង្គម ។

�នៅក្នុងប្រទេសកម្ពុជាមានអ្នកប្រើប្រាស facebook ជិតកន្លះលាននាក់ធ្វើការ​ប្រាស័្រយ​
ទាក់ទងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និង ប្រព័ន្ធអ៊ីនធឺនេត ដែលដើរតួនាទី​យ៉ាងសំខាន់​
នៅក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ� នេះបើតាមប្រសាសន៍របស់លោក Colin Spurway
ដែលជានាយកគម្រោងរបស់អង្គការ BBC Media Action ។

�បើទោះបីជាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺនេតក្នុងប្រទេសកម្ពុជានៅមានកំរិតទាបនៅឡើយ
ផ្អែកតាមការស្រាវជ្រាវរបស់អង្គការ BBC Media Action មានមនុស្សចំនួន ៦% ប៉ុណ្ណោះ​
ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺនេត ។ ចំនួននេះគឺមានការកើនឡើងទ្វេដង​ក្នុងរយៈពេល​
មួយឆ្នាំតែប៉ុណ្ណោះ ហើយបើតាមការទស្សន៍ទាយចំនួននេះនឹងមានការកើនឡើងជាបន្ត
ទៀត ។ អ្នកចូលរួមដំបូងគឺមាន សារៈសំខាន់ណាស់សម្រាប់កម្មវិធីរបស់យើង ។ ប្រព័ន្ធ​
អ៊ីនធឺនេតនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយសំរាប់អោយយុវជនចូលរួមនាពេល
អនាគត់នៅក្នុងប្រទេសកម្ពុជា ។�

យុទ្ធនាការតាម ទួរទស្សន៍ វិទ្យុ និង អ៊ីនធឺនេត បានសំម្ភោធឡើងនៅសប្តាហ៍នេះ និង
ធ្វើការផ្សព្វផ្សាយរហូតដល់ខែកក្កដា ឆ្នាំ២០១៣ ។ ការផ្តួចផ្តើមគម្រោងនេះត្រូវបាន
ជំនួយឧបត្ថមពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។

ប្រភព៖ BBC

Tags: cambodiaentertainmentloy9