CamNews

តារា 

នី មុនីនាថ សង្ឃឹមឡើងកូដ កាន់តែខ្លាំង ក្រោយបាត់វត្តមាន សារាយ សក្ខណា

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង ស្រីស្រស់ រាងខ្ពស់ស្រឡះ ដែលមានភាព លេចធ្លោរផ្នែកសម្តែង
កញ្ញា សារាយ សក្ខណា បានប្រកាសត្រៀមខ្លួនដើរចេញ ពីពិភពសិល្បៈដោយ ទៅកសាងគ្រួសារ
ជាមួយគូដណ្តឹងនោះ ក៏មានព័ត៌មាន លេចឮថា ពេលនេះតារាសម្តែង សម្បុរស្រអែម សំឡេងស្រ
ទន់ កញ្ញា នី មុនីនាថ កំពុងតែ សប្បាយចិត្ត ព្រោះថានាងនឹង លែងមាន គូប្រជែងតំណែងតួឯក
ទៀត ហើយថាមិនត្រូវនាង នឹងឡើងកូដ កប់ពពកតែម្តង។

បើតាមប្រភពពីអ្នកនៅក្នុងរង្វង់សិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាសម្តែងស្រី ដែល
សម្បូរទឹកភ្នែក កញ្ញា នី មុនីនាថ នឹងអស់គូប្រជែង ។ ហើយតទៅនេះនាងនឹង ក្លាយជាតារាស្រី
ដែល មានភាពលេចធ្លោរ ផ្នែកសម្តែងតែម្នាក់ ប៉ុណ្ណោះ ព្រោះថាតទៅទស្សនិកជន នឹង លែងបាន
ឃើញ កញ្ញា សារាយ សក្ខណា សម្តែងទៀត ហើយដោយសារតែ នាងបាន សម្រេចចិត្តបោះ បង់
អាជីពសិល្បៈទាំងមិនមានភាព ស្តាយស្រណោះ ដោយទៅស្រវាចាប់ យកបុរសម្នាក់ មក ធ្វើជាគូ
ជីវិត ដោយស្ងប់ស្ងាត់។

ពាក់ព័ន្ធនឹងព័ត៌មានដែលថា នី មុនីនាថ នឹងលែងមានគូប្រជែង និងឡើងកូដកប់ពពក ក្រោយពេល
សារាយ សក្ខណា បាត់ខ្លួននេះ ត្រូវម្តាយរបស់ កញ្ញា នី មុនីនាថ អះអាងប្រាប់ Looking TODAY ឲ្យ
ដឹងតាមទូរស័ព្ទ ថាទោះបីជា សារាយ សក្ខណា ឈប់ឬក៏មិនឈប់ពីសិល្បៈ ក៏ដោយក៏កូនស្រីគាត់
មិនដែលគិតថាខ្លាច អត់ការងារធ្វើដែរ ម្យ៉ាងពួកគេទាំងពីរ នាក់ គ្មានអីត្រូវប្រជែងគ្នានោះទេ ព្រោះ
ពួកគេទាំងពីរនាក់ ស្រឡាញ់ រាប់អានគ្នាដូចបងប្អូន ទៅហើយហ្នឹង។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថាការងារដែលកូនខ្ញុំ គេទទួលបានធ្វើរាល់ថ្ងៃនេះ គឺដោយ
សារ តែសមត្ថភាពរបស់កូនខ្ញុំផ្ទាល់ ទាំងការសម្តែង ឬក៏ជាពិធីការិនី គឺអានាថអាចបត់បែន បាន
គ្រប់បែបយ៉ាង។ ម្យ៉ាងវិញខ្ញុំក៏ធ្លាប់ឃើញ សារ ព័ត៌មាន ចុះផ្សាយរឿង សក្ខណា ដែលថាត្រៀម
បញ្ចប់សិល្បៈ នៅពេលរៀបការរួចទាំងខ្ញុំនិងកូនពិតជា មិនចង់ឲ្យ សក្ខណា ឈប់ទេ ព្រោះថា
កន្លងមកធ្លាប់រាប់អានគ្នា ទៅសម្តែងជាមួយគ្នាដល់ពេលបែកទៅ គឺមានចិត្តនឹកតែមិនមែន មាន
ន័យថា ឲ្យតែជាអ្នកសិល្បៈទាំង អស់ត្រូវពាក្យមុខយក្ស ឬក៏កាច់កុងគ្នាគ្រប់ពេលដូច ដែលទស្ស-
និកជន យល់ឃើញ នោះទេ”។

ម្តាយរបស់តារាស្រី កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះកូនស្រីគាត់កំពុងតែ
មមាញឹក ខ្លាំងជាមួយ ការ ងារស្ទើរតែ ដកដង្ហើមមិនបានផង ហើយមានពេលខ្លះគេទាក់ទងការ
ងារមក អានាថ អាក់ខានមិនបានទទួលផង ដោយ សារ តែមានតែខ្លួនមួយមិនអាច បែងចែកខ្លួន
ក្នុងការងារ ទទួល ការងារទេហើយក៏គ្មានពេលឯណា ទៅគិតរឿងឡើង កូដកើបស៊េរីអីនោះដែរ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath entertainment khmer star