CamNews

តារា 

ជាការពិតដែរទេថា តារាសម្តែង នី មុន្នីនាថ ប្រើល្បិចកាច សាហាវ បោកប្រាស់ គូដណ្តឹងអនិកជនខ្មែរក្រៅប្រទេស?

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ មានគណនីហ្វេសប៊ុកឈ្មោះថា "Vann Sina" បានបង្ហោះរូបថតរបស់តារាសម្តែង កញ្ញា នី មុន្នីនាថ និងគូដណ្តឹងអនិកជនខ្មែរក្រៅប្រទេស ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "តារាសំដែង នី មន្នីនាថ ពិតជាពូកែសំដែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែរដែល
ហេតុតែដើម្បីលុយ តារាសំដែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចឹត្តអោយគូរដណ្តឹងម្នាក់នេះផ្តល់លុយអោយ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូរដណ្តឹង។
ទង្វើលរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុុំអោយចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែពាក្យសម្តីតែម្ខាងប៉ុណ្ណោះ ព្រោះយើងនៅមិនទាន់បានសូមការបំភ្លឺពីសមីខ្លួន​ កញ្ញា នី មុន្នីនាថ នៅឡើយទេ ៕











ដោយ ៖ គន្ធា


Tags: Ny Monineath