CamNews

ប្លែកៗ 

ការប្រលងថើប ស្ទីលចម្លែកបំផុត លើលោក

ការថើប គឺជាការផ្តល់ ក៏ដូចជាបង្ហាញនូវក្តីស្រលាញ់របស់មនុស្សម្នាក់ ទៅមនុស្សទៀត ដែលខ្លួនថើប។ ហើយការថើបនេះទៀតសោត យើងធ្លាប់តែបានដឹង​បានឃើញ គេថើបគ្នា ដោយឥរិយាបថ ឈរ អង្គុយ ឬក៏ដេក។ ប៉ុន្តែចម្លែកអី តែការប្រកួតថើបខាងក្រោមនេះ មាន ឥរិយាបថថើប ដោយប្រើស្ទីល ប្លែកៗយ៉ាងខ្លាំង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន ពីទស្សនិកជន។

នៅក្នុងការប្រកួតថើបមួយ ដើម្បីស្វាគមន៍បុណ្យណូអែល នៅប្រទេសចិន យើងឃើញថា បណ្តាគូ ស្នេហ៍នីមួយៗ ដែលបានចូលរួមក្នុងការប្រកួតនេះ ត្រូវបានគេឲ្យថើបគ្នា យ៉ាងណា ធ្វើឲ្យមានការចាប់អារម្មណ៍ ទាក់ទាញខ្លាំងជាងគេ ហើយគូនោះ គឺជាអ្នកឈ្នះ ការប្រកួត។

រង្វាន់សម្រាប់គូស្នេហ៍ មួយគូ ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតថើប ក្នុងឱកាសនោះ គឺមានចំនួនទឹកប្រាក់ដល់ទៅ ១៥០០០ យន់ (ប្រហែលនឹង ២៤៧១ ដុល្លារអាមេរិច)។

តើគូស្នេហ៍ដែលចូលរួមប្រកួតថើបនេះ បានប្រើស្ទីលយ៉ាងណាខ្លះ ដើម្បីទាក់ទាញការចាប់ អារម្មណ៍ខ្លាំង ពីទស្សនិកជន និងគណៈកម្មការ នោះ? សូមទស្សនាបណ្តាស្ទីលថើបប្លែកៗ ខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: kiss match,  weirdest,  China,  Unbelievable,  Strange,  រឿងប្លែកៗ