CamNews

តារា 

យ៉ុង ច័ន្ទកណ្ណិកា ប្រកាសបើកបេះដូង ក្រោយពីជួបស្នេហ៍ មិនសមប្រកប

ភ្នំពេញៈ បន្ទាប់ពីសម្រេចចិត្តដើរ ដល់ផ្លូវបំបែកជាមួយអតីតសង្សារ ដែលជាអាណិកជន ដោយ
អាថ៌កំបាំងមក តារាស្រីសំឡេងស្រទន់ កញ្ញា យ៉ុង ច័ន្ទកណ្ណិកាបានប្រកាសប្រាប់ Friend នៅ
ក្នុងFacebook របស់នាងថានាងមិនមានម្ចាស់ចិត្តទេ ហើយពេលនេះកំពុងតែបើកបេះដូង សម្លឹង
រកមើលបុរសម្នាក់ មកឃុំគ្រងធ្វើជាម្ចាស់បេះដូង របស់នាង។

កាលពីពេលកន្លងទៅ តារាចម្រៀងស្រី រូបស្រស់រាងតូចច្រឡឹង ដែលមានឈ្មោះបោះសំឡេង
មួយរូប ប្រចាំកម្ពុជា កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ធ្លាប់បានប្រកាសជា សាធារណៈថានាងមាន ម្ចាស់
បេះដូងរួចហើយ ពេលនេះកំពុងតែសម្លឹងមើលចិត្តថ្លើម គ្នាទៅវិញទៅមក ជាពិសេសពួកគេតែង
តែ បង្ហាញរូបថតភាពផ្អែមល្ហែម ជាមួយគ្នាជាច្រើនសន្លឹក នៅក្នុងបណ្តាញទំនាក់ទំនងសង្គម
Facebook ថែមទៀតផង។

តែអ្វីប្លែកនោះស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរាងតូច ល្អិតសម្បុរសរូបនេះ បែរជាប្រកាស
ក្តែងៗនៅក្នុងFacebookរបស់នាង ដោយបាន Comment ជាមួយFriend របស់នាងនៅក្នុង
បណ្តាញមួយនេះ ជាភាសាអង់គ្លេសថា " Bong yey man bong ort mean song sa te this my
bro nop 70 b te now b pong ta open heart" ដែលមានន័យថាខ្ញុំមិនមានសង្សារទេ ហើយ
ពេលនេះកំពុង តែបើកបេះដូងចំហ"។

ការដែលនាងថ្លែងបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ថា ហេតុអីបានជា
នាងនិយាយបែបនេះ ឬក៏នាងបានបែកបាក់ជាមួយសង្សារ នោះហើយទើបធ្វើឲ្យនាង សម្រេច
ចិត្តប្រកាសស្វែងរកបុរសថ្មី ដែលល្អជាងបុរសមុនមកព្យាបាលបេះដូង ប្រេះស្រាំរបស់នាង សារ
ជាថ្មីម្តងទៀត។

ជុំវិញព័ត៌មានរឿងដើរដល់ផ្លូវបំបែក ស្នេហ៍របស់តារាស្រីរូបស្រស់កញ្ញា យ៉ុង ច័ន្ទកណ្ណិកានេះដែល
គ្មាននរណាម្នាក់ ដឹងពីមូលហេតុនៃការបែកបាក់នេះឡើយ ព្រោះថាម្ចាស់សាម៉ីខ្លួនគេ ហាក់បីដូច
ជាមិនចង់រំលឹកពីអតីត ឈឺចាប់នេះប្រាប់នរណាឡើយ ហើយជារឿយៗនាងតែងតែបន្លប់ នៅពេល
ដែលអ្នកសារព័ត៌មាន សួរពីរឿងបែកបាក់ស្នេហ៍នេះ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yung chankanika entertainment star