CamNews

ប្លែកៗ 

ព្រឺក្បាល៖ ខ្មោចលេចចេញក្នុងកញ្ចក់ របស់គ្រួសារជប៉ុន (មានវីដេអូ)

នៅក្នុងគ្រួសារជប៉ុនមួយ ឪពុកម្តាយបានថតវីដេអូកូនស្រីរបស់ខ្លួនលេង ពេលកូនស្រីតូចរបស់
ខ្លួនកំពុងតែ អង្គុយសិតសក់លេងនៅមុខកញ្ចក់។ បន្ទាប់ពីថតហើយ ពួកគេបានសង្កេតឃើញ
នៅជ្រុងមួយនៃកញ្ចក់ មានលេចចេញរូបភាពក្មេងស្រីចម្លែកម្នាក់ ធ្វើឲ្យពួកគេព្រឺក្បាលមិនតិច
ឡើយ។

ជាក់ស្តែងនៅក្នុងវីនាទីទី២០ ពេលក្មេងស្រីបានងាកមុខទៅកញ្ចក់ ហើយងាកមកវិញ រូបភាព
ក្មេងស្រីក្នុងកញ្ចក់មិនងាក ប្រែប្រួលអ្វីឡើយ ពោលគឺនៅសំលឹងមើលមកកាមេរ៉ា ដោយកែវ
ភ្នែកគួរឲ្យខ្លាច ដែលមើលទៅធ្វើយើងមានអារម្មណ៍ព្រឺក្បាលខ្លះដែរ ជាពិសេសបើមើលពេល
យប់កណ្តាលអាធ្រាត្រវិញ ប្រាកដជាព្រឺរោមខ្ញាកៗមិនខាន។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា! សំរាប់អ្នកបេះដូងខ្សោយ ងាយភ័យតក់ស្លុត
សូមកុំទស្សនាវីដេអូនេះ។

ដោយ៖ សិលា
ប្រភព៖ K14


Tags: Creepy,  ghost in mirror,  Japanese family,  strange,  unbelievable