CamNews

តារា 

ម្ចាស់បទ Beautiful Girls លោក Sean Kingston ត្រូវបាននារីម្នាក់ នាក់ផ្តឹងពីបទចាប់រំលោភ

អាមេរិច ៖ វេបសាយ TMZ បានរាយការណ៍ព័ត៌មាន ដ៏គួរអោយភ្ញាក់ផ្អើលមួយមកថា តារា
ចំរៀងស្បែកខ្មៅ ម្ចាស់បទ Beautiful Girls លោក Sean Kingston ត្រូវបាននារីម្នាក់ នាក់ផ្តឹង
អំពីបទរំលោភសេពសន្ធវ ។

Sean Kingston sued collective rape 1

នារីដែលបានផ្តឹង Sean Kingston មានឈ្មោះថា Carissa Capeloto មានអាយុ ២២ ឆ្នាំបាន
ប្រាប់ប៉ូលីសថា នាងត្រូវបានអង្គរក្សរបស់ Sean Kingston ចាប់បង្ខំនាងអោយរួមភេទជាមួយ
Sean Kingston នៅឯសណ្ឋាគារនៅរដ្ឋ Seattle កាលពីខែ ឧសភា ២០១០ ។ នាងបានប្រាប់
ថា ពេលនោះនាងបានទៅទស្សនា Concert របស់ Justin Bieber ហើយបន្ទាប់មកក៏ត្រូវបាន
Sean Kingston ហៅអោយទៅនិយាយគ្នាលេង ជាលក្ខណៈទស្សនិកជន និង សិល្បករ ។

ពេលនោះនាងផឹក Vodka កែវតូចអស់​៧ កែវ ហើយជក់កញ្ឋាទៀត ។ ពេលនាងទៅដល់បន្ទប់
នាងបានឃើញ Sean អាក្រាតកាយ ដោយមានអង្គរក្ស ៣ នាក់ចាប់នាង ។ នាងប្រាប់ថាដោយ
សារថាមពលនៃជាតិស្រវឹង ធ្វើអោយនាងគ្មានកំលាំង ក្នុងការរើបំរាស់ឡើយ ។

Sean Kingston defendant guilty 2 gang rape

Carissa Capeloto បានប្តឹង Sean Kingston និងបុរស ៣ នាក់ទៀតទៀមទារប្រាក់សំណងយ៉ាង
តិច ៥ លានដុល្លារ តែត្រូវបានតុលាការបិទសំណុំរឿង ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ ។
តែឥលូវនេះ នាងបានសើរើសំណុំរឿង ចាប់ផ្តឹង Sean ម្តងទៀតហើយ ដោយលើកនេះនាង
អះអាងថា មានភស្តុតាងច្រើនជាងមុន ហើយសង្ឃឹមថាតុលាការ នឹងសំរេចចិត្តសារជាថ្មី ។
យើងនៅមិនទាន់ដឹងអំពីរឿងនេះ ជារឿងពិតឬក៏យ៉ាងណាឡើយ តែយើងនឹងរង់ចាំមើលទាំង
អស់គ្នា ៕



Tags: star entertainment hollywood singer sean kingston justin bieber