CamNews

ភាពយន្ត 

តួអង្គ Loki ក្នុងរឿង Thor គឺជាតួមនុស្សអាក្រក់ដែលសង្ហា និងមានអ្នកស្រឡាញ់ច្រើនជាងគេ

ពេលនិយាយពីរឿង The Avengers ឬ Thor គេតែងតែនឹកឃើញដល់ តួចិត្តអាក្រក់មួយដ៏
ល្បី ដែលមានឈ្មោះថា Loki ។ Loki ត្រូវបានទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាងគេ គឺនៅ
ក្នុងរឿង The Avengers ហើយក៏ចាប់យកបេះដូងទស្សនិកជន បានច្រើនផងដែរ ។

Kẻ xấu đẹp trai chẳng nhận ra mình hot 1

ថ្មីៗនេះ Loki ត្រូវបានអ្នកដឹកនាំរឿង នាំចូលមកក្នុងរឿង Thor 2 សារជាថ្មីម្តងទៀត ដែល
ធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង​ ។ ពីដំបូងអ្នកដឹកនាំរឿង មិនបានយកតួ Loki ដែល
សំដែងដោយ Tom Hiddleston ចូលសំដែងក្នុងរឿង Thor 2 តែក្រោយមកអ្នកដឹកនាំរឿងក៏
ប្តូរចិត្ត ហើយក៏ចាប់ផ្តើមថតរឿង Thor 2 សារជាថ្មីម្តងទៀតដោយមានបន្ថែម តួអង្គមនុស្ស
អាក្រក់ដ៏មានប្រជាប្រិយភាពគឺ Loki នេះឯង ។

Kẻ xấu đẹp trai chẳng nhận ra mình hot 3

នៅក្នុងបទសំភាសន៍មួយ Tom និយាយថា គាត់មិនបានដឹងថា ការថតរឿងសារជាថ្មីនេះមក
ពីការបន្ថែមតួរបស់គាត់ឬក៏យ៉ាងណាទេ តែទស្សនិកជននឹងបានឃើញតួអង្គ Loki ច្រើននៅ
ក្នុងរឿង Thor 2 នេះ ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Marvel បានចាប់អារម្មណ៍ថា Loki ចាប់
យកបេះដូងទស្សនិកជនជាច្រើនរួចមកហើយ កាលពីក្នុងរឿង The Avengers ដូចនេះហើយ
ទើបសំរេចចិត្តយក Loki មករឿងថ្មីនេះ ។

Kẻ xấu đẹp trai chẳng nhận ra mình hot 6

Loki សំដែងដោយ Tom Hiddleton ក៏ត្រូវបានគេចាត់ចូល ជាកំពូលតួមនុស្សអាក្រក់ ដែលមាន
អំនាចនិងទទួលបានការគាំទ្រ ច្រើនជាងគេផងដែរ ប្រចាំតួអង្គទាំងអស់របស់ Marvel ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood actor movie thor loki marvel