CamNews

ភាពយន្ត 

អ្នកចាត់ការ របស់ Justin Bieber បញ្ជាក់ថា Justin Bieber នឹងឈប់សំរាក ពីការច្រៀង នៅឆ្នាំក្រោយ

យើងដឹង ធ្លាប់បាន ដឹងរួចមក ហើយថា ថ្មីៗនេះ Justin Bieber បាននិយាយថា ចង់ឈប់ច្រៀង តែ ត្រូវ បានគេដឹង ថាវាគ្រាន់ តែជាការ លេងសើច ប៉ុណ្ណោះ ។ តែ Justin Bieber ក៏បានប្រាប់ ដែរថា ចង់សំរាក ពីការច្រៀង ។

Management confirms Justin Bieber will "hang mic" early next year 1

កាលពី ម្សិលមិញនេះ ជាការ ដាក់សម្ភោធ ភាពយន្ត ឯកសារ របស់ Justin Bieber : Belive នៅឯ រោងកុន Regal Cinema ក្នុងរដ្ឋ Los Angeles ។ អ្នកកាសែត ជាច្រើន បានចោមរោម សួរអំពី បញ្ហា ឈប់ ច្រៀង របស់ Justin Bieber តែសមីខ្លួន បដិសេធ និងមិន និយាយ ច្រើនអំពី វាឡើយ ។ ដល់ ពេល យើង ងាកមកសួរ អ្នកចាត់ការ វិញ លោក Scooter Braun បានប្រាប់ថា Justin Bieber នឹងមិន ឈប់ច្រៀងទេ តែឈប់ សម្រាកមួយ រយៈដើម្បី ចំណាយពេល ជាមួយ ក្រុមគ្រួសារ ។ Justin Bieber នឹងឈប់សម្រាក នៅឆ្នាំក្រោយ នេះបន្ទាប់ពី ចេញអាល់ប៊ុម ថ្មីហើយនៅ ដើមឆ្នាំ ក្រោយនេះ ។

Management confirms Justin Bieber will "hang mic" early next year 2

Justin Bieber នឹងឈប់សំរាក រយៈពេលមួយ ឆ្នាំពេញ ដែលនេះ ជាលើកទី ១ ហើយដែល Justin Bieber សម្រាក ពីការច្រៀង ចាប់តាំងតែ ពីគេនៅ អាយុ ១២ ឆ្នាំដែល ពេលនេះ គេមាន អាយុ ១៩ ឆ្នាំទៅហើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ clevver news 


Tags: star singer justin bieber music entertainment scooter braun