លោក Enrique Milla អាយុ65ឆ្នាំ មកពីប្រទេសPeru កំពុងរៀបចំបែបបទប្តឹងគ្រូពេទ្យ
ម្នាក់ក្រោយពេល"របស់សំខាន់គាត់" ត្រូវបានឆ្លងមេរោគក្នុងដំណើរការព្យាបាលជំងឺ
ខ្សោយអវៈយវៈផ្លូវភេទ នៅអាមេរិច។ គាត់បាននិយាយថា ការវិភាគស្ថានភាពជំងឺច្រលំ
របស់គ្រូពេទ្យបានធ្វើឲគាត់បាត់បង់នូវភាពជាមនុស្សប្រុសរបស់គាត់។
គ្រូពេទ្យដែលលោកEnrique ចង់ប្តឹងនោះគឺបណ្ឌិតLaurentina Boeru។ មុនពេលត្រូវចាក
ចេញពីអាមេរិចនៅឆ្នាំ2011 លោក Enrique បានធ្វើការព្យាបាលជំងឺ"ខ្សោយប្រដាប់ភេទ" នៅ
មន្ទីរពេទ្យFloridaរយះពេល3ឆ្នាំ។ព្រោះតែការធ្វេសប្រហែសក្នុងការធ្វើតេស្តគ្រូពេទ្យLaurentina
បានធ្វើការវះកាត់ផ្លាស់ប្តូរឲលោកEnrique បើទោះជាអ្នកជំងឺមានជំងឺទឹកនោមផ្អែមនិងសំពាធ
ឈាមឡើងខ្ពស់ក៏ដោយ។ ព្រោះតែរឿងនេះ "អាអូនតូច"របស់លោកEnrique បានឆ្លងមេរោគ
យ៉ាងធ្ងន់ធ្ងរ ហើយលែងកំរើកបានតែម្តង។
លោក Enrique
ការវះកាត់របស់លោក Enrique បានធ្វើឡើងនៅឆ្នាំ2007 ហើយទទួលបានលទ្ធផលអវិជ្ជមាន
ភ្លាម។ លោក Enriqueមិនអាចបត់ជើងតូចតាមរបៀបធម្មតាបានឡើយ ប្រដាប់ភេទត្រូវបានឆ្លង
មេរោគយ៉ាងធ្ងន់ធ្ងរ។ ពីរសប្តាហ៏ក្រោយមក គ្រូពេទ្យនៅមន្ទីរពេទ្យFloridaបានបង្ខំចិត្តកាត់ប្រ
ដាប់ភេទរបស់គាត់ចោលតែម្តងដើម្បីជួយសង្គ្រោះជីវិតរបស់គាត់មុនពេលមេរោគឆ្លងរាលដាល
ទៅផ្នែកផ្សេងទៀត។
មេធាវីរបស់លោកEnrique បានចោទប្រកាន់ក្រុមគ្រូពេទ្យពីការខ្វះការយកចិត្តទុកដាក់
ក្នុងការធ្វើតេស្តស្ថានភាពជំងឺរបស់កូនក្តីរបស់ខ្លួន
វីដេអូនៃការក្តីសំនុំរឿងរបស់លោកEnrique និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យFlorida
ដោយ៖ nano
ប្រភព៖ k14