CamNews

តារា 

Taylor Swift ៖ ខ្ញុំចូលចិត្តសំលៀក បំពាក់សាមញ្ញៗ​​ តែពេញនិយម

តារា ៖ បើតាមប្រភពព័ត៌មានដេលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា
Taylor Swift ​និយាយបញ្ជាក់យ៉ាងច្បាស់ថា​ នាងក៏ជាអ្នកគាំទ្រនូវម៉ូដសំលៀកបំពាក់សាមញ្ញ
តែពេញនិយម ផងដែរ។


តារាចម្រៀងស្រីវ័យ 22 ឆ្នាំរូបនេះ​ ក៏កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ជា
ពិសេសទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ  Taylor
Swift ក៏បានក្លាយខ្លួនជាអ្នកណែនាំនូវផលិតផលថ្មី ទឹកអប់ម៉ាក Wonderstruck Enchanted ផងដែរ ។

នៅក្នុងឧកាសផ្សព្វផ្សាយនូវផលិតផលទឹកអប់ថ្មី   ម៉ាកល្បីមួយនេះ ឆ្លៀតនៅក្នុងឧកាសនោះ នាង
Taylor Swift   ក៏បានផ្តល់កិច្ចសម្ភាសន៍  ដល់ភ្នាក់ងារសារព័ត៌មានផងដែរ  ដោយនាងបាននិយាយ
បន្ថែមថា ៖ នាងក៏ជាអ្នកគាំទ្រ  ក៏ដូចជាពេញនិយមនូវម៉ូដសំលៀកបំពាក់  បែបសាមញ្ញៗ  តែទាន់
សម័យ   មិនត្រឹមតែប៉ុណ្ណោះ  នាងក៏បានណែនាំអ្នកគាំទ្ររបស់នាងអោយប្រើប្រាស់នូវផលិតផល
ទឹកអប់មួយនេះ  ពិតជាមិនធ្វើអោយខកបំណងនោះទេ  តែបែរជា  ធ្វើអោយទំនាក់ទំនងរវាងដៃគូរ
របស់អ្នកកាន់តែជិតស្នទ្និជាងមុនទៅទៀត៕

ដោយ ៖ ពិសី
ប្រភព ៖ europe


Tags: international news strange entertainment star