CamNews

តារា 

ស្ទីលតារាខ្មែរ ពេលថតរូបនៅ ក្រៅប្រទេស កាច់រាងអីកាច់យ៉ាងនេះ..!

ភ្នំពេញៈ ជារឿងធម្មតា សម្រាប់អ្នកសិល្បៈ ដែលមានឈ្មោះបោះសំឡេង មានរូបសម្រស់ស្រស់ស្អាត នៅពេលទៅណា មកណាម្តងៗ តែងតែឃើញពួកគេ បង្អួតស្ទីលថតរូបសម្ញែងគ្នា ពេញបណ្តាញទំនាក់ទំនងសង្គម Facebook អួតអ្នកគាំទ្រ និងដើម្បីទាមទារការចាប់ អារម្មណ៍កាន់តែច្រើន ។ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញស្ទីលថតរូបរបស់អ្នកសិល្បៈ នៅ ក្នុងស្រុក ឬក៏នៅលើឆាកតន្រ្តីតែប៉ុណ្ណោះ ។ ពេលនេះ LookingTODAY នឹងនាំអារម្មណ៍ លោកអ្នក ទៅទស្សនាជាមួយស្ទីល ថតរូបថ្មីប្លែក ទាំងការតែងខ្លួន និង ទេសភាពប្លែកភ្នែក នៅពេលតារាស្រុកខ្មែរ ចេញទៅសម្តែងនៅក្រៅប្រទេសវិញម្ដង ថាមាន ភាពស្រស់ស្អាតខុសគ្នាយ៉ាងណាខ្លះ ។
ថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជាមួយវត្តមាន តារាស្រីល្បីឈ្មោះជាច្រើនដួង កំពុងតែមានវត្តមាន នៅលើទឹកដីអាមេរិក និងអូស្ត្រាលី មានដូច ជា សារ៉ាយ សក្ខណា, នី មុនីនាថ,យ៉ុង ច័ន្ទកណ្ណិកា, មានសូនីតា, លីលី,គង់ ច័ន្ទស្រីមុំ,យ៉ាន លីនដា ដែលតារាស្រីទាំងអស់នេះ បានបង្ហាញភាពសប្បាយរីករាយ ការធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេស ក្នុងអំឡុងពេលពួកគេ ចេញទៅសម្តែងឯនាយសមុទ្រ ។ នៅក្នុងនោះពួកគេបានផ្តិត យករូបថតជាច្រើនសន្លឹក ដាក់បង្ហោះជាសាធារណៈនៅពាសពេញបណ្តាញទំនាក់ ទំនងសង្គមរបស់ពួកគេរៀងៗខ្លួន រហូតដល់មានមតិមួយចំនួន ត្រូវបានបញ្ចេញ ព្រោះតែចាប់អារម្មណ៍លើរូប និងទេសភាពទាំងអស់នោះ។
ដូច្នេះទស្សនិកជនប្រាកដជា ចង់ដឹងហើយថា ក្នុងចំណោមតារាស្រីរូបស្រស់សោភា ទាំងអស់នេះ មានស្ទីលកាច់រាង នៅចំពោះមុខកាមេរ៉ាយ៉ាងណា និងមានភាពស្រស់ស្អាត និងមានការតុបតែងខ្លួន ខុសប្លែកគ្នាយ៉ាងណា តោះកុំឲ្យខាតពេលយូរ ទៅទស្សនាទាំងអស់គ្នាតែម្តងទៅ៖

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news