តាមប្រភពពីកាសែត Herald Sun, រឿងនេះបានកើតឡើងកាលពីសប្តាហ៍មុន នៅសណ្ឋាគារ
Manor, ហើយនារីដែលមានរហស្សនាមថា “MaNdlo” ប្រកបរបររកស៊ីផ្លូវភេទ ត្រូវបានគេនិ-
យាយថា សុខៗស្រាប់តែបាត់ស្មារតី ហើយស្លាប់ពេលកំពុងតែរួមភេទ ជាមួយភ្ញៀវ។
ពេលដែលសមត្ថកិច្ច យកសាកសពនាងចេញ ហើយដាក់ចូលក្នុងក្តារមឈូសធ្វើអំពីដែកថែប
ស្រាប់តែនារីម្នាក់នោះ ដឹងខ្លួនឡើងវិញ ក្នុងស្ថានភាពស្លន់ស្លោរ និងស្រែកដាក់សមត្ថកិច្ចថា
"ពួកលោកទាំងអស់គ្នា ចង់សម្លាប់ខ្ញុំ"?
មើលឃើញទិដ្ឋភាពមនុស្សម្នាក់ដែលចាត់ទុកថាបានស្លាប់ ហើយរស់ឡើងវិញដូច្នេះ បាន
ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សជាច្រើននាក់ក្នុងចំណោមនោះ
បានមានការភ័យខ្លាច និងរត់ចែកជើងគ្នា។
មនុស្សម្នាក់បានឲ្យដឹងថា “រឿងនេះ ហាក់ដូចជានៅក្នុងខ្សែភាពយន្ត។ មនុស្សគ្រប់គ្នា សុទ្ធតែ
រត់ចែកជើងគ្នា។ រឿងនោះ ពិតជាគួរឲ្យខ្លាច ព្រោះពួកយើងទាំងអស់គ្នា សុទ្ធតែជឿថា នារីម្នាក់
នោះបានស្លាប់ ព្រោះសាច់នាងឡើងត្រជាក់ស្រេបអស់ហើយ។ វាពិតជាមានអព្ភូតហេតុកើត
ឡើង”៕
ដោយ៖ សិលា
ប្រភព៖ K14