CamNews

តារា 

Manchester United ប្រាប់ Chelsea ថា Rooney មិនមែនសំរាប់លក់ដូរឡើយ

អ្នកគ្រប់គ្រងរបស់ Manchester United លោក David Moyes បានឆ្លើយតបទៅនឹងសំណើរ
ទិញកីឡាករខ្សែរប្រយុទ្ធថា Rooney មិនមែនសំរាប់លក់ដូរឡើយ ។



និយាយទៅកាន់អ្នកកាសែតនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី David Moyes បានអោយ
ដឹងថា តំណែងកីឡាករទាំងអស់ នឹងមិនប្តូរឡើយ ។ គាត់បន្តថា គាត់កំពុងតែដោះស្រាយ
បញ្ហានេះ ដោយមានការចូលរួមជាមួយនិង ប្រធានចាត់ការទូទៅរបស់ Manchester United ។
Rooney ត្រូវបានគេសង្ស័យថា ដោយសារតែវត្តមាន Robin Van Persie ទើបធ្វើអោយកីឡាករ
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំនេះ ខឹងសម្បារដោយសារមិនបានលេង តំណែងខ្សែប្រយុទ្ធរបស់ខ្លួន ។
ដោយសារតែមូលហេតុនេះហើយទើប Jose Mourinho ចង់បាន Rooney មកលេងនៅ Chelsea
យ៉ាងខ្លាំង ។

តែការដេញថ្លៃរបស់ Jose Mourinho ត្រូវបាន David Moyes បដិសេធជាច្រើនដង យើងនឹងចាំ
មើលថា Jose Mourinho អាចដណ្តើមយក Rooney បានឬអត់?

 


ដោយ ៖ កុសល
ប្រភព ៖ bbc 


Tags: chelsea jose mourinho david moyes manchester united wayne rooney football star