នៅក្នុងរឿងព្រេងនិទានខ្មែរ មាណព ឬមាណវីមួយចំនួនបានស្វែងរកកន្លែងក្រេបជញ្ជក់មន្តវិជ្ជា
ការ និងសិល្ប៍សាស្ត្រ មុននឹងវិលត្រឡប់មកស្រុកកំណើត ឬចូលបម្រើការចិញ្ចឹមជីវិត។យុទ្ធ
សិល្ប៍បំបាំងខ្លួន ប្រែកាឡា កាប់មិនមុតដុតមិនឆេះ និងឆ្អឹងដែកស្បែកស្ពាន់ តែងតែត្រូវបានតំ
ណាលតៗគ្នាមក។
បច្ចុប្បន្នលោក យឿន រឿន គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពសម្ដែងមន្តវិជ្ជាការនេះបាន។
ស្ថិតក្នុងវ័យ៥៣ឆ្នាំ លោកបានរៀបការនឹងភរិយាឈ្មោះ យឹម នឿន អាយុ ៥២ ឆ្នាំដោយមាន
កូន ១៣ នាក់ជាចំណងដៃផងដែរ។ គ្រួសារនេះរស់នៅភូមិ វាលថ្មី ឃុំភ្នំបាទ ស្រុកពញាឮ ខេត្ត
កណ្តាល (ខាងត្បូងភ្នំឧដុង្គ៣០០ម៉ែត្រ)។ គេឃើញនៅលើដងខ្លួនរបស់លោក យឿន រឿន មាន
គូរសាក់ដែលមានឆ្លាក់អក្សរជាភាសាបាលី ឬ សំស្រ្កឹតនៅបរិវេណស្មារបស់គាត់។
ការសម្តែងនូវយុទ្ធសិល្ប៍ របស់លោកនាពេលនេះគឺការយកចន្លុះភ្លើងដែលឆេះក្ដៅរោលរាល
មកត្រដុសនឹងរាងកាយគាត់ ប៉ុន្តែគាត់នៅតែអាចរក្សាស្នាមញញឹម ធ្វើឲ្យអ្នកទស្សនាហាក់មាន
អារម្មណ៍ថា វាជាអណ្តាតដ៏ត្រជាក់ស្រេបទៅវិញ។
លោក យឿន រឿន បានប្រាប់ថា៖ «ខ្ញុំមិនទទួលអារម្មណ៍ថាក្តៅអ្វីឡើយ ព្រោះស្បែកខ្ញុំស៊ាំទៅ
ហើយ ខ្ញុំដូច្នេះវាមិនមានបង្កការឆេះរលាកដល់រូបខ្ញុំឡើយ»។
បន្ត ទៀត លោកក៏បានបង្ហាញនូវស្នៀតលេបអណ្តាតភ្លើងចូលតាមមាត់ ដែលលោកបានហៅ
ស្នៀតថា «យុទ្ធសាស្រ្តក្រុងសំរឹទ្ធ»។ លោក យឿន រឿន បានប្រាប់ថា លោកបានរៀនវិជ្ជាការ
១០ ឆ្នាំមកហើយពីលោកគ្រូ ឈ្មោះ ស៊ុន ដែលល្បីនៅខេត្តបាត់ដំបង។ ក្រៅពីវិជ្ជាកាប់មិនមុត
ដុតមិនឆេះ លោកក៏អាចដើរលើខ្សែពួ ដេកលើក្ដារដែកគោល កាត់ក និងវះពោះស្រាវយកពោះ
វៀនជាដើម។
គ្រាន់តែ និយាយភ្លាម លោកក៏យកកំបិតប៉័ងតោទៅកាប់ជ្រុញ ឬឫស្សីដើម្បី បង្ហាញពីភាពមុត
របស់កាំបិត រួចលោកក៏ចាប់ដងកាំបិតកាប់កំភួនដៃ ហើយអារទៅមុខទៅក្រោយគួរឲ្យព្រឺស្ញើប។
លោកបន្ថែមថា៖ «ខ្ញុំមិនមានបញ្ហាអ្វីឡើយ ព្រោះខ្ញុំចេះវិជ្ជាឆ្អឹងដែក និងស្បែកស្ពាន់ទើបវាមិនធ្វើ
ឲ្យខ្ញុំរបួស»។ ប៉ុន្តែបច្ចុប្បន្ន ស្នៀតសិល្ប៍សាស្រ្តមិនត្រូវបានលោក យឿន រឿន សម្ដែងបានទាំង
អស់នោះទេ ក្រោយពីលោកបានបាត់បង់ឧបករណ៍សម្ដែងរបស់ខ្លួនក្នុងឧប្បត្តិហេតុ អគ្គិភ័យឆាប
ឆេះផ្ទះកាលពី៥ឆ្នាំមុនអស់រលីងទៅហើយ។
លោកក៏ ប្រាប់ដែរថាពេលនេះលោកនៅអាចសម្តែងបានតែពីរ ឬបីវិជ្ជាទេ ដូចជា ស៊ីភ្លើង យក
ភ្លើងដុតខ្លួន យកកាំបិតកាប់នឹងដៃ លាក់កូនឃ្លីជាដើម។ ដោយឡែកវិជ្ជាធំៗដែលលោកតាយឿន
រឿន លើកឡើងខាងលើដូចជាកាត់ក វះពោះវៀនស្រាវយកមកក្រៅជាដើមនោះ លោកមិនអាច
លេងបានទៀតទេដោយលោកនិយាយថា ពេលនេះលោកមិនមានឧបករណ៍ពិសេស។
លោក យឿន រឿន ប្រាប់ថា៖ «ប្រសិនជាមិនមានគ្រោះភ្លើងឆេះផ្ទះនោះទេ ខ្ញុំពិតជាសម្តែងនូវ
ស្នៀតពិសេសៗបន្តទៀតជាមិនខានឡើយ»។ ទោះ ជាយ៉ាងណាជឿថា វិជ្ជានេះមិនសាបសូន្យ
ពីត្រកូលរបស់គាត់ទេ ដោយ ក្នុងចំណោមកូនៗចំនួន១៣នាក់ មានកូន២-៣នាក់ ដែលកំពុងតែ
ហាត់រៀនវិជ្ជាការទាំងនេះ។ ក្នុងនោះមានកូនប្រុសច្បងរបស់លោកក៏បានចេះចាំស្ទើរគ្រប់វិជ្ជា
ហើយដែរ។ លោកសង្ឃឹមថា គ្រួសាររបស់លោកនឹងអាចប្រមែប្រមូលថវិកាទិញសម្ភារយកមក
សម្តែង ផងដែរ។
លោក យឿន រឿន បានអះអាងទៀតថា៖ «សម្ភារទាំងនោះបើទិញបានស្មើនឹងរបស់ខ្ញុំដែលត្រូវ
ភ្លើងឆេះ អស់នោះ ពួកខ្ញុំនឹងអាចសម្តែងបានគ្រប់ស្នៀតដូចដើមវិញទាំងអស់»។ លោក បានឲ្យដឹង
ថា សម្ភារសម្តែងរបស់លោកមានលក់តែនៅឯប្រទេសវៀតណាមទេ សូម្បីតែប្រភេទគ្រាប់ឪឡឹក
ដែលលោកយកមកបាចព្រាតឲ្យក្លាយជាអាហារ ឬវត្ថុផ្សេងៗនោះ ក៏មានលក់តែនៅប្រទេសវៀត
ណាមដែរ៕
ប្រភពពី៖ Postkhmer