កាសែតនានារបស់ហុងកុងបានចេញផ្សាយថា Leon Lai និង Gaile Lai បានចែកផ្លូវគ្នាដើរ
បន្ទាប់ពីរស់នៅជាប្ដីប្រពន្ធរយៈពេល ៤ឆ្នាំ មិនមានសុភមង្គល។
Gaile Lai បានដាក់ពាក្យសុំលែងលះទៅកាន់តុលាការ ហើយនាងនឹងអាចទទួលបានទ្រព្យ
យ៉ាងច្រើនសន្ធឹក ក្នុងនោះមានប្រាក់ ជិត ៦,៥លានដុល្លារអាមេរិក និងអចលនទ្រព្យក្រៅ
ប្រទេសចំនួន ៣ កន្លែងផ្សេងទៀត ប្រសិននាងឈ្នះក្ដីនេះ។ នាង Gaile Lai នឹងមានទ្រព្យ
សរុប ភូមិគ្រឹះចំនួន ៦ ដែលមានតម្លៃប្រហែល ២៥,៨លានដុល្លារអាមេរិក។
Gaile Lai ប្រពន្ធរបស់កំពូលតារា Leon Lai
ក្រុមកាសែតនានា បានចុះផ្សាយពីបញ្ហារបស់ពួកគេ តារាទាំងពីរដួងនេះ នៅតែរក្សាភាព
ស្ងាមស្ងាត់។ ប្រភពមួយបានអោយដឹងថា ចាប់តាំងពីបានរៀបការកាលពីឆ្នាំ ២០០៨ អ្នក
ទាំងពីរ មិនបាននៅជុំគ្នាប៉ុន្មាននោះទេ ដោយសារតែ Leon Lai តែងរវល់នឹងការងារ។ ស្ថាន
ភាពមនោសញ្ចេតនាក៏បានធ្លាក់ចុះ ប៉ុន្ដែ Leon Lai ក៏បាននាំប្រពន្ធទៅកំសាន្ដនៅតំបន់ទេស
ចេរណ៍ Francisco និងទិញផ្ទះ និងទូកទេសចរណ៍ដោយដាក់ឈ្មោះ Gaile Lai ដើម្បីជំនួស
ពាក្យសុំទោស។
ទោះជាយ៉ាងណាក៏ដោយ មនោសញ្ចេតនារបស់អ្នកទាំងពីរមិនបានដូចដើម ហើយការបែក
បាក់កំពុងខិតចូលមកដល់។ ដោយសារតែបានចុះឈ្មោះរៀបការនៅអាមេរិក ដូច្នេះ ពួកគេ
នឹងត្រូវគោរពទៅតាមច្បាប់បែងចែកទ្រព្យទៅតាមប្រទេសនេះ នៅពេលលែងលះគ្នា។
ប៉ុន្ដែ ទំព័រ 163 បានចុះផ្សាយថា ព័ត៌មានទាំងឡាយស្ដីពីគ្រួសារមួយនេះ បច្ចុប្បន្ននៅតែជា
ពាក្យចចាមអារ៉ាមនៅឡើយ៕
ដោយ ៖ ចិន្ដា
ប្រភព ៖ LD