CamNews

ប្លែកៗ 

១០០នាក់អាក្រាតកាយ ចូលផ្សារទំនើប

មនុស្សជាច្រើនបានដោះសំលៀកបំពាក់អស់ពីខ្លួន ហើយរត់ចូលផ្សារទំទើប Priss ស្ថិត
នៅភាគខាងជើង Frisia  ប្រទេសអាឡឺម៉ង់ ក្រោយពេលផ្សារទំនើបនេះបាននិយាយនូវ
ពាក្យសន្យាដ៏ពិសេស និងចម្លែកមួយថានឹងផ្តល់ជូននូវប័ណ្ណទិញទំនិញ Free សំរាប់ភ្ញៀវ
១០០នាក់ដំបូងដែលមកដល់ ដោយមិនស្លៀកពាក់អ្វីទាំងអស់។

មនុស្សជាច្រើនបានមកឈររង់ចាំនៅមុខផ្សារទំនើបនោះ និងសង្ឃឹមថាខ្លួននឹងជាមនុស្សម្នាក់ក្នុង
ចំណោមមនុស្ស ១០០នាក់ដែលមានសំណាងទទួលបានប័ណ្ណទិញទំនិញ Free ដែលមានតំលៃ
៣៤០ ដុល្លារ។ ទាំងប៉ូលីស ជាងថតរូប ប្រធានផ្សារទំនើបនោះ សុទ្ធតែភ្ញាក់ផ្អើលពេលដែលបាន
ឃើញទិដ្ឋភាពមនុស្សជាច្រើននាក់អាក្រាតកាយ ប្រជែងគ្នាទិញទំនិញនៅក្នុងថ្ងៃបើកសម្ភោធផ្សារ។

ផ្សារនឹងលក់ទំនិញ Free ដល់អតិថិជនណាចូលមិនស្លៀកសំលៀកបំពាក់

មនុស្សគ្រប់គ្នាចូលផ្សារក្នុងស្ថានភាពអាក្រាតកាយ

លោក Sterndorff Nils ប្រធានផ្សារទំនើបខាងលើនេះមានការរំភើបចិត្តយ៉ាងខ្លាំង ព្រោះតែទទួលបាន
ជោគជ័យនូវវិធីសាស្រ្តទាក់ទាញភ្ញៀវពិសេសនេះ។ គាត់បាននិយាយថា " ខ្ញុំមិននឹកស្មានថា មនុស្ស
គ្រប់គ្នានឹងមកចូលរួមច្រើនដូច្នេះឡើយ ជាដំបូងខ្ញុំគិតថានឹងមានតែ១០នាក់ចូលរួមតែប៉ុណ្ណោះ "៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: people nude supermarket unbelievable strange